ព័ត៌មានទាន់ហេតុការណ៍៖

យោធាថៃឃាត់ខ្លួនពលករខ្មែរ៨នាក់ឆ្លងដែនខុសច្បាប់ចូលក្នុងស្រុកគោកឃ្យូងប្រទេសថៃ

ចែករំលែក៖

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍កាលពីថ្ងៃទី៦ឧសភា២០២២ថាកម្លាំងទាហានប្រាណទី១២របស់ថៃ បានរួមគ្នាល្បាត និងឃ្លាំមើលក្នុងភូមិសាស្រ្តទទួលខុសត្រូវ បរិវេណភូមិអាង សីលា ឃុំណូន ម៉ាកមុន ស្រុកគោកឃ្យូង ខេត្តស្រះកែវ ប្រទះឃើញពលរដ្ឋខ្មែរដែលលួចឆ្លងដែនដោយខុសច្បាប់តាមច្រករបៀងចំនួន៨នាក់ ក្នុងនោះប្រុស១ ស្រី៥ និងក្មេងប្រុស២នាក់ និងមេខ្យល់ជនជាតិខ្មែរម្នាក់ ទើបសមត្ថកិច្ចឃុំខ្លួនយកមកសួរនាំបន្ថែម។នៅពេលសមត្ថកិច្ចសាកសួរ បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំងអស់ខាងលើធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ,សៀមរាប,ព្រះវិហារ និងខេត្តបាត់ដំបង ប្រទេសកម្ពុជា មានបំណងទៅធ្វើការក្នុងខេត្តស្រះកែវ,ខេត្តឆះឆឺងសៅ និងខេត្តឈុនបុរី ក្រោយសួរនាំនិងធ្វើកំណត់ហេតុចាប់ឃុំ សមត្ថកិច្ចក៏បានបញ្ជូនខ្លួនទៅឲ្យជំនាញស្រុកគោកឃ្យូង ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

ប្រភពថាពលករខ្មែរទាំងនោះបានឆ្លងដែនចេញ ចូលតាមរយៈមេខ្យល់ភាគច្រើននៅពេលយប់ក្នុងនោះការដឹកជញ្ជូនមានរថយន្តស៊េរីទំនើបៗមានការគប់គិតគ្នាជាមួយសមត្ថកិច្ចតាមជាយដែនមួយចំនួនទើបអាចឆ្លងដែនបាន ដែលប្រឈមនិងគ្រោះថ្នាក់ដល់អាយុជីវិត បើទោះមានការបើកព្រំដែនចេញចូលស្របច្បាប់ក៏ដោយ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖