ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានបញ្ជាក់អោយដឹងថា, ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និង លោកស្រីពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) អ្នកជំងឺឈ្មោះ តាន់ ទៀ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ ភូមិ ថ្មី ឃុំ ត្នោតជុំ ស្រុក ក្រគរ ខេត្តពោធិសាត់ មានជម្ងឺខ្សោយតម្រង់នោមដំណាក់កាលចុងក្រោយ ក្រោយពីសម្រាកព្យាបាលតាមរយៈការលាងឈាម ដោយយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ TYDA ប្រចាំមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ នៅថ្ងៃនេះ អ្នកជំងឺបានធូរស្បើយច្រើន អាចចេញពីមន្ទីរពេទ្យបាន ក្រុមការងារបានណែនាំអោយគាត់តមអាហារ ទៅតាមរបបអាហារសម្រាប់អ្នកជម្ងឺខ្សោយតម្រង់នោមលាងឈាម រៀបចំថ្នាំសង្កូវ ក៏ដូចជាធ្វេីការណាត់ជួបមកវិញដេីម្បីមកទទួលការលាងឈាមសារជាថ្មីទៅតាមការកំណត់របស់ក្រុមគ្រូពេទ្យ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និងលោកស្រីពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)។
សូមបញ្ជាក់ថា ប្អូនប្រុស តាន់ ទៀ បានជួបលោកស្រីពេជ ចន្ទមុន្នី នៅក្នុងបេសកកម្មសមាគមTYDAកាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២២ នៅភូមិដងទឹកលាច ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់ ៕
ដោយ ៖ សិលា