ខេត្តស្វាយរៀង ៖ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីត្រួតពិនិត្យលើផែនការសកម្មភាពអនុវត្តកន្លងមក សម្រាប់ការត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងដើម្បីពិនិត្យលើរចនាសម្ព័ន្ធស្រុក-ក្រុង ឃុំ-សង្កាត់។
សូមបញ្ជាក់ថា, ថ្ងៃសៅរ៍ ០៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំធំនៃស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនិងយុវជនជាក្បាលម៉ាស៊ីននៃក្រុមការងារយុវជនគណបក្សខេត្ត, ប្រធានយុវជនតាមបណ្ដាស្រុក-ក្រុងទាំង៨, ប្រធានយុវជនឃុំ-សង្កាត់ទាំង៨០, លេខាធិការដ្ឋាន, ថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សស្រុក-ក្រុងទាំង៨ និងសកម្មជនយុវជនគណបក្សឃុំ-សង្កាត់ទាំង៨០ សរុបចំនួន១៨០នាក់។ កិច្ចប្រជុំពិភាក្សានេះគឺផ្តោតលើ៖
(១) ការអនុវត្តផែនការសកម្មភាពអនុវត្តកន្លងមក ក្នុងដំណាក់ការមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងពិនិត្យលើរចនាសម្ព័ន្ធស្រុក-ក្រុង ឃុំ-សង្កាត់, (២) ស្តាប់អំពីបញ្ហាប្រឈម តម្រូវការនានារបស់យុវជនគណបក្សក្នុងការអនុវត្តផែនការសកម្មភាពកន្លងមក, (៣) ដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយដើម្បីត្រៀមលក្ខណៈយកប្រៀបឈ្នះជូនគណបក្ស និង (៤) ខិតខំធ្វើយ៉ាងណាឲ្យសន្លឹកឆ្នោតសមាជិកគណបក្ស ១រូប ក្លាយជា សំឡេងឆ្នោតបានការបោះជូនគណបក្សមួយសន្លឹក ៕
ដោយ ៖ សិលា