ភ្នំពេញ ៖ សារលិខិតរំលែកមរណទុក្ខ សូមគោរពផ្ញើជូន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។
រាជធានីភ្នំពេញ
យើងខ្ញុំ និង ក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំបំផុត ជូនចំពោះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោយពីទទួលបានព័ត៌មានថា លោក ហ៊ុន ណេង អតីតសមាជិក កណ្តាលនៃគណបក្សប្រជាជនកម្ពុជា អតីតសមាជិកអចិន្ត្រៃយ៍រដ្ឋសភា អតីតប្រធានគណះកម្មធិការ ទី៤ រដ្ឋសភា អតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អតីតអភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម និង ខេត្តស្វាយរៀង បានទទួលមរណភាពនៅថ្ងៃទី 05 ខែ ឧសភា ឆ្នាំ 2022។
មរណភាព ឯកឧត្តម ហ៊ុន ណេង មិនត្រឹមតែជាការបាត់បង់ឥស្សរជនដ៏សំខាន់មួយរូប ដែល បានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាក៏ដូចជាការពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាពរវាង សបបឡាវ និងព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមកតៃប៉ុនណោះទេគឺជាការបាត់បង់បងប្រុស ជាទីគោរពស្រលាញ់ របស់សម្តេចតេជោ ដែលបានឧទិសខ្លួនដើម្បីក្រុមគ្រួសារ បងប្អូន ញាតិមិត្ត និង ប្រជាជនកម្ពុជាផងដែរ ។
ក្នុងឪកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះស ម្តេច តេជោ ក៏ដូចជា គណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារក្នុងឱកាសនេះ។ រដ្ឋធានីវៀងចន្ទន៍ ថ្ងៃទី 06 ខែឧសភា ឆ្នាំ 2022។
ថងលូន ស៊ីសូលីត អគ្គលេខាធិកា នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ៕
ដោយ ៖ សិលា