ក្រុងប៉ោយប៉ែត ៖ ពិតជាព្រហ្មលិខិតឬជាគុកកម្មគួរឲ្យអាណិត!ស្ត្រីម្នាក់គ្មានប្រាក់មួយរៀលដើរត្រាចរតាមលំនៅឋានអ្នកស្រុកគ្រប់ច្រកល្ហកនៅក្រុងប៉ោយប៉ែតសុំទានដើម្បីតាមរកប្ដីទាំងខ្លួនមានផ្ទៃពោះជិតគ្រប់ខែ។
តាមការសាកសួរស្ត្រីអភ័ព្វបាននិយាយរៀបរាប់នៅរសៀលថ្ងៃទី៨ខែឧសភាឆ្នាំ២០២២នេះថា ខ្លួនមានឈ្មោះ ម៉ារី រស្មីអាយុ៣០ឆ្នាំ(កំព្រា) ប្ដីមានឈ្មោះ អឿន អាយុ៤០ឆ្នាំមានទីលំនៅខេត្តបាត់ដំបង។
នាងរៀបរាប់ថា នាងនិងស្វាមីរបស់ខ្លួនបានមានទំនាក់ទំនងគ្នាកាលពីនាងរស់នៅជាមួយអ៊ុំនៅទីក្រុងភ្នំពេញ ខណៈប្ដីរបស់នាងធ្វើជាសន្តិសុខឯកជននៅទីនោះដែរក៏មានទំនាក់ទំនងស្នេហារហូតមានកូន៣នាក់ទាំងនៅក្នុងផ្ទៃ ដោយសារតែគ្រួសារនាងធ្វើបាបនាងនិងមិនមានការពេញចិត្តរបស់អ៊ុំនៅអំពើររបស់ប្ដីខ្លួនធ្វើបាបផ្លូវចិត្ត នាងបានចាកចេញពីផ្ទះអ៊ុំមកតាមប្ដីនៅក្រុងបាត់ដំបង ខណៈនោះជីវភាពទីទាល់ខ្វះមុខខ្វះក្រោយប្ដីរបស់នាងក៏បានសុំនាងមករកការងារធ្វើនៅទីក្រុងប៉ោយប៉ែតពីរមួយថ្ងៃទៅមួយថ្ងៃមិនឃើញប្ដីឲ្យដំណឹងបាត់ឈឹងទូរស័ព្ទក៏ខលមិនចូល ចំណែកផ្ទៃពោះក៏កាន់តែធំឡើងៗគ្មានសង្ឃឹមប្រាក់មិនមានមួយរៀលជាប់និងខ្លួន ទើបបានសម្រេចចិត្តធ្វើដំណើរមកប៉ោយប៉ែតតាមរយៈសុំរថយន្តឈ្នួលគេធ្វើដំណើរមកប៉ោយប៉ែតតាមរកប្ដីក្រែងបានជួប។
នាងបញ្ជាក់ថា ការស្វែងរកប្ដីគ្រប់ច្រកល្ហកមិនបានទទួលដំណឹងសោះឡើយ ប្រាក់ក៏មិនមានក៏សម្រេចចិត្តដើរសុំប្រាក់អ្នកស្រុកទាំងខ្លួនជិតគ្រប់ខែគ្រាន់បានប្រាក់ទិញបាយហូប ។
នាងបន្តថា សុខភាពហាក់មានការឌ្រុតទ្រោមរីឯការស្នាក់នៅគឺគេងនៅវត្តធ្វើជាជម្រកបណ្ដោះអាសន្នទំរាំងរកប្ដីឃើញ ៕
ដោយ ៖ វណ្ណា