សហគមន៍អឺរ៉ុប EU មានគម្រោងកាត់បន្ថយការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងរបស់រុស្ស៊ី ក្នុងការដាក់ទណ្ឌកម្មលើកទី៦ទៅលើប្រទេសនេះ។ ប្រទេសក្នុងតំបន់អឺរ៉ុបបានខ្វែងគំនិតគ្នាក្នុងការដាក់ទណ្ឌកម្មលើវិស័យថាមពលរុស្ស៊ី។
ភាគច្រើនវិស័យប្រេងរបស់រុស្ស៊ី ត្រូវបានដឹកជញ្ជូនតាមរយៈនាវាដឹកប្រេងរបស់ក្រុមហ៊ុនអឺរ៉ុបនិងក្រុមហ៊ុនធានារ៉ាប់រងរបស់អឺរ៉ុប នឹងត្រូវបានលើកលែងការដាក់ទណ្ឌកម្ម។ តាមសារព័ត៌ Bloomberg បានផ្សាយថា ក្នុងការដាក់ទណ្ឌកម្មលើកទី៦ទៅលើប្រទេសរុស្ស៊ី សហគមន៍អឺរ៉ុបមានគម្រោងហាមប្រាមនាវាដឹកប្រេង របស់អឺរ៉ុបដឹកជញ្ជូនប្រេងរបស់រុស្ស៊ីទៅកាន់គ្រប់ទីកន្លែងនៅលើពិភពលោក និងហាមប្រាមក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនឱ្យរុស្ស៊ី។
ប៉ុន្តែគម្រោងទាំងនោះត្រូវបានលុបចោល ដោយសារតែមានការប្រឆាំងពីប្រទេសក្រិច និងសមាជិកផ្សេងទៀតរបស់អឺរ៉ុប ។ នៅក្នុងពេលជាមួយគ្នានេះដែរ ប្រទេសហុងគ្រី ស្លូវ៉ាគី សាធារណរដ្ឋឆែក ប៊ុលហ្គារី បានបោះឆ្នោតប្រឆាំងនឹងការដាក់ទណ្ឌកម្មទាំងនោះ។
ប្រទេសដែលប្រឆាំងការដាក់ទណ្ឌកម្ម គឺអាស្រ័យទៅលើថាមពលរបស់រុស្ស៊ី ស្ទើរតែទាំងស្រុង ដោយមិនអាចផ្លាស់ប្តូរភ្លាមៗ ក្នុងរយៈពេល៦ខែបាននោះឡើយ។ ប្រទេសស្លូវ៉ាគី បានអាស្រ័យទៅលើថាមពលប្រេង ហ្គាសទាំងស្រុងពីប្រទេសរុស្ស៊ី ដូច្នេះមិនអាចហាមប្រាមទិញថាមពលពីរុស្ស៊ីបានឡើយ៕
ដោយ៖ ធីរីណា