ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកភ្នំព្រឹក​ បង្រ្កាបនិងឃាត់ខ្លួនមនុស្ស២នាក់​ពាក់ព័ន្ធ​ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គស្នងការនគរបាលជាតិ​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលស្រុកភ្នំព្រឹក​ បង្រ្កាបនិងឃាត់ខ្លួនមនុស្ស២នាក់​ពាក់ព័ន្ធ​ករណីគ្រឿងញៀន​ កាលពីថ្ងៃទី១១​ ឧសភា​ម្សិលមិញនេះ​ នៅចំណុចក្រុមទី​០២ភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ 

ប្រភពដដែលបន្តថា​ ជនសង្ស័យចំនួន០២នាក់​ខាងលើ​នេះ​៖១-ឈ្មោះ ប៊ុន ធួន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិថ្នលបត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។​ និង២-ឈ្មោះ សុីស សុីនថន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិថ្នលបត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ 

បេី​តាមការបញ្ជាក់ពី​លោកវរសេនី​យ៍​ទោ​ ហេង​បារាំង​ អធិការនគរបាលស្រុកភ្នំព្រឹក​ បានឱ្យដឹងថា​ លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួល​ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បង្ក្រាបករណីរក្សាទុក​ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ករណី ក្នុងបទល្មើសជាក់​ស្ដែង។​ ដោយ​ចាប់យកវត្ថុតាងរួមមាន៖​ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លា ចំនួន ០៥ថង់សង្ស័យជាសារធាតុញៀន 

-ម៉ូតូម៉ាកMSXពណ៍ក្រហមចំនួន​០១គ្រឿង   

-ទូរស័ព្ទចំនួន០២ គ្រឿង

-សម្ភារៈសម្រាប់វេចខ្ចប់ចែករំលែកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន​សមត្ថកិច្ចនគរបា​ល​ស្រុក​ បាន​កសាងសំណុំរឿងបញ្ជូនមកការិយា​ល័យជំនាញ អនុវត្តន៍បន្តតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖