ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ! ខណៈនេះអគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុកកំណាត់ នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅមុនបន្តិច ! នាវេលាម៉ោង៤ជាងរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុកកំណាត់ យ៉ាងសន្ធោសន្ធៅ នៅចំណុចភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យ សមត្ថកិច្ចបញ្ចេញឡានទឹក ពន្លត់អគ្គិភ័យ យ៉ាងយកចិត្តទុកដាក់ ដើម្បីជួយអន្តរាគមន៍ ឱ្យបានទាន់ពេលវេលា។ ប៉ុន្តែមូលហេតុបណ្តាលមកពីអ្វី សមត្ថកិច្ច មិនទាន់បញ្ជាក់នៅឡើយទេ ខណៈមមាញឹកជួយអន្តរាគមន៍ ។ 

ចំពោះព័ត៌មានលម្អិត អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” និងផ្សាយជូននៅពេលក្រោយ ៕

ដោយ ៖ ស្អាង ជ័យ


ចែករំលែក៖