ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងដែលឆាបឆេះឃ្លាំងស្តុកកំណាត់ នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល ៖ បន្ទាប់ពីមានករណីអគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុកកំណាត់ យ៉ាងសន្ធោសន្ធៅ នៅចំណុចភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល នាវេលាម៉ោង៤ជាងរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ។

    បន្ទាប់មានករណីនេះរួចមកលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យ សមត្ថកិច្ចបញ្ចេញឡានទឹកនិងសុំជំនួយឡានទឹកផ្សេងទៀតចេញអន្តរាគមន៍ ពន្លត់អគ្គិភ័យ យ៉ាងយកចិត្តទុកដាក់ ដើម្បីជួយឱ្យបានទាន់ពេលវេលា។ គិតមកដល់វេលាម៉ោង១៧និង៣០នាទីថ្ងៃដដែលកិច្ចអន្តរាគមន៍ជួយពន្លត់បានរលត់ជាស្ថាពរហើយ។ 

    លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា​ករណីពន្លត់នេះ ប្រើប្រាស់ឡានទឹក៩គ្រឿង ឡានរាជធានី៤គ្រឿង រថយន្តអង្គរក្ស២គ្រឿង រថយន្តស្នងការខេត្តកណ្តាល២គ្រឿង រថយន្តស្រាបៀកម្ពុជា១គ្រឿង បាញ់ទឹកអស់១២ឡាន។ 

     លោកស្នងការបន្តថា ករណីនេះ​ តាមការសន្និដ្ឋានគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕

ដោយ ៖ ស្អាង ជ័យ


ចែករំលែក៖