ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ មេព្រៃថា រថយន្តដឹកឈើត្រូវបានបង្រ្កាប ខានស្អែកទើបបន្តនីតិវិធី

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក មាស សោភ័ណ្ឌ នាយសង្កាត់រដ្ឋបាលព្រៃឈើសំរោង បានឲ្យដឹងនារសៀលសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នេះថា កាលពីរំលងអធ្រាត្រយប់ម៉ិញ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ សហការគ្នាបង្ក្រាបរថយន្តយីឌុប(វ៉េអង)១គ្រឿង ដែលមានផ្ទុកឈើអារពេញរថយន្ត ។

 លោក នាយសង្កាត់រដ្ឋបាលព្រៃឈើសំរោងបន្តទៀតថា បច្ចុប្បន្ន វត្ថុតាងរថយន្តមានផ្ទុកឈើ រក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែករដ្ឋបាលព្រៃឈើក្រវាញ ខានស្អែកទើបបន្តនីតិវិធី ។

 ករណីសមត្ថកិច្ចសហការបង្ក្រាបរថយន្តដឹកឈើខាងលើ អាចបណ្តាលមកពីទំនាស់ផលប្រយោជន៍ ទើបចាប់យកបន្តនីតិវិធីដើម្បីយកស្នាដៃម្ដង នេះបើយោងប្រភពនានាពីពលរដ្ឋ ស្រុកវាលវែង ព្រោះរថយន្តដឹកឈើត្រូវបានបង្រ្កាប ដឹកចេញពីស្រុកវាលវែងតែម្ដង ម្យ៉ាងវិញទៀតអាចមន្រ្តីឈរជើងប្រចាំកុងត្រូល នៅឃុំក្រពើពីរស៊ីថ្លៃពេក ទើបមិនចេញតាមនោះដែលឆ្ពោះទៅខេត្តបាត់ដំង ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖