ព័ត៌មានទាន់ហេតុការណ៍៖

លោក ទូច គង្គា តំណាង លោក ហេង សុខណាង អញ្ជើញយកអំណោយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីវេជ្ជបណ្ឌិតប្រគល់ជូនក្រុមការងារយុវជនគណបក្សក្រុងបាវិត

ចែករំលែក៖

ក្រុងបាវិត ៖ អំណោយលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល និងលោកស្រីវេជ្ជបណ្ឌិត ត្រូវបាន លោក ទូច គង្គា  អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង តំណាង លោក ហេង សុខណាង ប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង យកប្រគល់ជូនក្រុមការងារយុវជនគណបក្សកម្ពុជា ក្រុងបាវិត ខេត្តស្វាយរៀង។ 

សូមបញ្ជាក់ថា, នៅរសៀលថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រុងបាវិត ខេត្តស្វាយរៀង  លោក ទូច គង្គា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងតំណាង លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញយកអំណោយលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល និងលោកស្រីវេជ្ជបណ្ឌិត សម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ 

លោក ទូច គង្គា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល និងលោកស្រីវេជ្ជបណ្ឌិត ដែលបានឧបត្ថម្ភ ជាគ្រឿងឧបភោគ​បរិភោគ និងសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏ចាំបាច់ទាំងអស់នេះ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ។ 

នាឱកាសនោះផងដែរ លោក បានបញ្ជាក់ថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាមានសារៈប្រយោជន៍ណាស់ ស្របពេលដែលក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រុងបាវិត ខេត្តស្វាយរៀងកំពុងតែត្រូវការជាចាំបាច់ និងជាបន្ទាន់ សម្រាប់ប្រើប្រាស់ ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ នេះ។ លោក សូមជូនពរជូនចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល និងលោកស្រី និងក្រុមការងារទាំងអស់ ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនថា សម្ភារជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់នោះ រួមមាន អង្ករចំនួន ៥០០ គីឡូក្រាម  មីយើងចំនួន ២៥ កេស ត្រីខចំនួន ២៥០ កំប៉ុង  ហើយលោក ហេង សុខណាង ប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ក៏បានប្រគល់ជូន ម៉ាសចំនួន ២កេសបន្ថែមផងដែរ។

ដោយឡែក សមាជិក សមាជិកា ចូលរួម ទទួលបានថវិកាឧបត្ថម្ភក្នុងម្នាក់ៗចំនួន ៥មុឺនរៀល ក្នុងនោះលោកប្រធានក្រុមការងារយុវជន គណបក្សប្រជាជន ក្រុងបាវិត ឧបត្ថម្ភថវិកាម្នាក់ៗចំនួន ២មុឺនរៀល និងលោក ទូច គង្គា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ឧបត្ថម្ភក្នុងម្នាក់ៗចំនួន ៣មុឺនរៀល ៕ 


ដោយ ៖ សុខ ខេមរា


ចែករំលែក៖