ព័ត៌មានទាន់ហេតុការណ៍៖

តោះ! មកឈ្វេងយល់ពីអត្ថន័យនៃសញ្ញាលើរបារ ដែលអ្នកប្រើប្រាស់ផ្លូវជួបប្រទះនៅតាមផ្លូវកោង

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០២២​ បានបង្ហាញពី​សញ្ញាលើរបារផ្លូវកោងទៅស្ដាំ LATERAL SHIFT MARKER (TO RIGHT)៖ សញ្ញានេះប្រើសម្រាប់បង្ហាញអ្នកបើកបរឱ្យប្រុងប្រយ័ត្នផ្លូវកោងទៅខាងស្ដាំ។ 

ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍ករណីឃើញមានផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា។ 

ជាមួយគ្នានោះ​ ក្រសួង​សាធារណការ​ ក៏បានបង្ហាញពីផ្លាកសញ្ញា​នៅត្រង់ផ្លូវបុំបែកជា៣ (មានផ្លាកសញ្ញាសម្គាល់សិទ្ធិអាទិភាព) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ?

អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ៕

ដោយ​៖សហការី​


ចែករំលែក៖