ក្រុមហ៊ុនផលិតរថយន្តរបស់បារាំង Renault បានសម្រេចលក់ទ្រព្យសម្បត្តិរបស់ខ្លួនឱ្យរដ្ឋាភិបាលទីក្រុងមូស្គូ ។ ភាគីទាំងពីរបានព្រមព្រៀងគ្នានៅថ្ងៃទី១៦ខែឧសភា បន្ទាប់ពីក្រុមហ៊ុនបរទេសបានចាកចេញពីប្រទេសរុស្ស៊ីដោយសារតែសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
សារព័ត៌មាន AFP បាន ដកស្រង់ការប្រកាសរបស់ក្រសួងឧស្សាហកម្ម និងពាណីជ្ជកម្មរុស្ស៊ី ដែលប្រកាសថា «កិច្ចព្រមព្រៀងបានចុះហត្ថលេខា ហើយការផ្តល់ទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុន Renault ឱ្យទៅរដ្ឋាភិបាលទីក្រុងមូស្គូ ។
អគ្គនាយកក្រុមហ៊ុន Renault បានប្រកាសថា « នៅថ្ងៃនេះយើងបានសម្រេចចិត្តដ៏លំបាក ប៉ុន្តែជាការចាំបាច់ ហើយយើងមានជម្រើសប្រកបដោយការទទួលខុសត្រូវចំពោះបុគ្គលិក៤៥ពាន់នាក់នៅក្នុងប្រទេសរុស្ស៊ី ។ ទន្ទឹមនឹងនោះយើងនឹងបន្តរក្សាប្រសិទ្ធភាព ដំណើរការរបស់ក្រុមហ៊ុននៅក្នុងទឹកដីរុស្ស៊ី»។
ក្រុមហ៊ុន Renault ជាក្រុមហ៊ុន
ផលិតរថយ្តធំបំផុតនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែកំពុងតែទទួលរងសម្ពាធយ៉ាងខ្លាំងចាប់តាំងពីរុស្ស៊ីចាប់ផ្តើមសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន នាថ្ងៃទី ២៤ខែកុម្ភៈ៕ ដោយ៖ ធីរីណា
រូបថត៖Reuters