ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបើកឆ្លងផ្លូវត្រូវម៉ូតូបុករងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសបែកប្រអប់ជេីងម្ខាងត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ​ខណៈជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តឡិចស៊ីស400hពេញទំហឹងកាលពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី១៦ឧសភា​ ឆ្នាំ២០២២​ នៅចំណុចមុខវត្តទួលសុភាឃួន​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ី​ស​ 400h ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BG 8435 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុក៏ទាញចង្កូតបត់ឆ្វេង ហើយភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1IY​-5094​ ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុករថយន្តពេញទំហឹងផ្នែកចំហៀងខាងមុខបណ្តាលឱ្យគាបជាប់គ្នា ចំណែកម្ចាស់ម៉ូតូរងរបួសបែកប្រអប់ជេីងម្ខាង។ 

    ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនាពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖