ព័ត៌មានទាន់ហេតុការណ៍៖

តុលាការផ្តន្ទាទោសយុវជន២នាក់ ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត ករណីឃាតកម្មគិតទុកជាមុន នឹងសមគំនិត សម្លាប់យកទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឆឹង ឫទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសលើយុវជន២នាក់ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត ពាក់ព័ន្ធនិងករណី ឃាតកម្មគិតទុកជាមុន នឹងបទសមគំនិត សម្លាប់ជនរងគ្រោះយកទ្រព្យសម្បត្តិ ។

ជនជាប់ចោទទី១.ឈ្មោះ ម៉េង  ណាឃីម  ភេទប្រុស  អាយុ  ២១ឆ្នាំ  ឃាត់ខ្លួនបាននៅស្រុងគិរីវង់  ខេត្តតាកែវ ជាប់ចោទពីបទ. ឃាតកម្មគិតទុកជាមុន ទី២.ឈ្មោះ ម៉ៅ  រដ្ឋា  ហៅជិប  ភេទប្រុសអាយុ២៩ឆ្នាំ ឃាត់ខ្លួន បាននៅតាមបណ្តោយផ្លូវជាតិលេខ១  មុខ មណ្ឌលសុខភាព  ព្រែកឯង  សង្កាត់ព្រែកឯង  ខណ្ឌច្បារអំពៅ  ជាប់ចោទពីបទ. សមគំនិតក្នុងអំពើឃាតកម្មគិតទុកជា។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជស្ស័យបានកាលពីថ្ងៃទី១៦  ខែមីនា  ឆ្នាំ២០២១ និងដកវត្ថុតាងចាប់យក ៖ 

 ១.ទូរស័ព្ទម៉ាក OPPO 

 ២.ខ្សែដៃ ផ្លាកទីន       

 ៣.ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩  ស្លាកលេខត្បូងឃ្មុំ 1H 1406 (របស់ជនរងគ្រោះ)។

យោងតាមចម្លេីយសារភាពរបស់ជនសង្ស័យទាំង ០២នាក់ខាងលើនៅតំណាក់ការសមត្ថកិច្ចបានឆ្លើយថា : នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ពួកខ្លួនពិតជាបានធ្វេីសកម្មភាពប្លន់ចាក់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ សោ សៅពិសិដ្ឋ ភេទប្រុស ប្លន់យកម៉ូតូ, ខ្សែករមាស, ចិញ្ជៀន, ខ្សែដៃមាស និងទូរស័ព្ទ ប្រាកដមែន ។ក្រោយពីធ្វេីសកម្មភាពរួចពួកខ្លួនបានចែកសម្ភារគ្នា ក្នុងនោះឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប យកចិញ្ជៀនមាស និងខ្សែករ  ចំណែកឈ្មោះ ម៉េង ណាឃីម យកម៉ូតូ, ទូរស័ព្ទដៃ និងខ្សែដៃ  រួចនាំគ្នាគេចខ្លួនទៅស្រុកគិរីវង់ ខេត្តតាកែវ តែម្តង ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖