ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថ សហការបង្ក្រាបពាក់ពន្ធ័ការធ្វើសន្និធិសត្វព្រៃនិងសំណាក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ និងមានការចូលរួមពីកម្លាំងចល័ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមានការចូលរួមពីអជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍រដ្ឋបាលត្រែងត្រយឹង បានបង្ក្រាបទីតាំងធ្វើសន្និធិសត្វព្រៃនិងសំណាក ។

យោងចំណាឯកភាពរបស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីត្រួតពិនិត្យឆែកឆេរចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ជាក់ស្តែងនៅចំណុចផ្ទះរបស់ឈ្មោះ ចាន់ ប៊ុនថុន ភេទប្រុស អាយុ២៧ឆ្នាំ ស្ថិតក្នុងភូមិពាមអន្ទង់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កម្លាំងបានធ្វើការត្រួតពិនិត្យនិងឆែកឆេរ បានប្រទះឃើញ និងដកហូតសម្ភាររួមមានដូចខាងក្រោម៖

១. កូនក្ងោករស់ ចំនួន ០៥ក្បាល

២. ព្វាំងរស់ ចំនួន ០៨ក្បាល

៣. សេកសោមរស់ ចំនួន ០២ក្បាល

៤. សេកអាត់រស់ ចំនួន ០១ក្បាល

៥. ក្តាន់ញ៉ែងរស់ ចំនួន ០៦ក្បាល

៦. រអាតត្នោតរស់ ចំនួន ០១ក្បាល

៧. អកព្រៃច្រើនពណ៌រស់ចំនួន ០៤ក្បាល

៨. ស្ទាំងលលករស់ ចំនួន០១ក្បាល

៩. ក្បាលកេងកងធំក្រៀម ចំនួន០២ក្បាល

១០. ក្រញាំជើងកេងកងធំក្រៀម ចំនួន០១គូរ ។

បច្ចុប្បន្នជនពាក់ព័ន្ធខាងលើត្រូវបាននាំខ្លួនមកសាកសួរនៅផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ ចំណែកសត្វព្រៃរស់ទាំងអស់និងសំណាកត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅឧទ្យានសួនសត្វភ្នំតាម៉ៅ ៕

ដោយ ៖ សហការី


ចែករំលែក៖