ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី២០ ខែឧសភា ឆ្នាំ២០២២នេះថា៖ ក្រោយបានឃេីញការចុះផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ Sambath Viriya ក្រុមការងារបានព្យាយាមទាក់ទង និងស្វែងរកម្ចាស់គណនីនេះ ដេីម្បីសហការចូលមកបំភ្លឺ និងបង្ហាញភស្តុតាងចំពោះចុះផ្សាយនេះ ប៉ុន្តែអស់រយៈពេល៣ថ្ងៃហេីយ ក្រុមការងារបានទាក់ទងទៅមិនឃេីញម្ចាស់គណនីរូបនេះឆ្លេីយតបនោះទេ ។
ប្រភពដដែលបន្តថា ក្នុងករណីមានអ្នកស្គាល់ម្ចាស់គណនីនេះ សូមជួយប្រាប់ និងផ្តល់ដំណឹងដល់គាត់ដេីម្បីមកបំភ្លឺការពិតដល់សមត្ថកិច្ច ។
បេីនៅតែមិនមានការឆ្លេីយតប ហេីយផុសព័ត៌មានដូច្នេះទៀត ក្រុមការងារ នឹងបំភ្លឺបញ្ចប់ថាជា គណនីក្លែងក្លាយ ផុសព័ត៌មានមិនពិត ដែលធ្វេីឱ្យប៉ះដល់កិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់ ។
សមត្ថកិច្ចជំនាញ រីករាយរង់ចាំទទួលការចូលបំភ្លឺរបស់ម្ចាស់គណនីនេះ៕
ដោយ៖សហការី