ព័ត៌មានទាន់ហេតុការណ៍៖

ឃ្លាំងទំនិញ ក្រុមហ៊ុនឈីវទីមុិច គ្រុប (ដួងឈីវ អារហ័រណ-និហ័រណ) បន្លំលួចស្តុកទុក ចែកចាយភេសជ្ជៈ ស្រាក្រហម ស្រាវីស្តី រាប់ពាន់មុឺនតោន ស្ទើរគ្មានពន្ធនាំចូលទាំងអស់ !

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភពអាចយកជាការណ៍បានទម្លាយឱ្យដឹងថា, ទីតាំងស្តុកទុក ចែកចាយភេសជ្ជៈ ស្រាក្រហម ស្រាវីស្តី គប់ប្រភេទ ដែលមានអាសយដ្ឋានឃ្លាំងគ្មានលេខ ផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ របស់ឈ្មោះ ឡុង ស៊ីលីន ជាតំណាងម្ចាស់ទីតាំងដាក់យីហោថា, ឃ្លាំងទំនិញ ក្រុមហ៊ុនឈីវទីមុិច គ្រុប (ដួងឈីវ អារហ័រណ-និហ័រណ) នាំចូលភេសជ្ជៈគេចពន្ធ និងមានទ្រង់ទ្រាយធំជាងគេ នៅរាជធានីភ្នំពេញ ដែលសមត្ថកិច្ចជាច្រើនស្ថាប័ន ជំនាញហាក់មិនប៉ះពាល់ សង្ស័យអាចទទួលបានផលប្រយោជន៍ តាមរយៈកន្ទេលធំបន្លំដេក ។ ដូច្នេះគួរសមត្ថកិច្ច ស្ថាប័ន ជំនាញ បើកការស៊ើបអង្កេត ស្រាវជ្រាវ ជាទានដើម្បីបានចំណូលពន្ធចូលរដ្ឋ។ 

សូមជម្រាបថា, លោក  ឡុង ស៊ីលីន ជាតំណាងម្ចាស់ទីតាំង បានសន្យាជាមួយ គណៈកម្មការចម្រុះ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយមានតំណាងអយ្យការចូលរួមសម្របសម្រួលនីតិវិធី គឺម្ចាស់ទីតាំង បានសន្យាកែកំហុស ៤ចំណុច ។ ទីបំផុត ! លើសពី៦ខែទៅហើយ នៅតែគឃ្លើននិងច្បាប់ ខណៈ លោក  ឡុង ស៊ីលីន នាំចូល ស្តុកទុក ចែកចាយភេសជ្ជៈ ស្រាក្រហម ស្រាវីស្តី រាប់ពាន់ មុឺនតោន ស្ទើរគ្មានពន្ធនាំចូលទាំងអស់។ 

សូមបញ្ជាក់ថា បុគ្គល ឈ្មោះ ឡុង ស៊ីលីន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៦៨ ផ្លូវលេខ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាតំណាងម្ចាស់ទីតាំងស្តុកទុក ចែកចាយភេសជ្ជៈ ស្រាក្រហម ស្រាវីស្គី គ្រប់ប្រភេទ មានអាសយដ្ឋានឃ្លាំងគ្មានលេខ ផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ប្រភពពីកន្លែងនោះបានរាយការណ៍មកថា, ករណីឃ្លាំងទំនិញ ក្រុមហ៊ុនឈីវទីមុិច គ្រុប (ដួងឈីវ អារហ័រណ-និហ័រណ) បន្លំលួចស្តុកទុក ចែកចាយភេសជ្ជៈ ស្រាក្រហម ស្រាវីស្តី រាប់ពាន់មុឺនតោន ស្ទើរគ្មានពន្ធនាំចូលទាំងអស់ ! រួមមានដូចខាងក្រោម : 

១. ស្រា LABEL លឿង

២. ស្រា LABEL ខ្មៅ

៣.ស្រា FAMOUS

៤. ស្រា DAVIZA

៥. ស្រា GLEN TURNER 

៦. ស្រា PAT RON

៧.ស្រា XO COFE

៨.ស្រា BOLS

៩. ស្រា GALLIANO

១០. ស្រា AUCHEN TOSHAN 

១១. សា APEROL 

១២. ស្រា SIERRA

១៣. ស្រា VEUVE CLICUOT

១៤. ស្រា ABSOLUT 

១៥. ស្រា JIM BEAM

១៦. ស្រា CHIUAS REGAL 

 ១៧. ស្រា BALONTINES

១៨. ស្រា GIBSONE

១៩,ស្រា An HENDRICKS

២០. JAN POLIAKOV

២១. ស្រា VODKA

២២. ស្រា BENEBICTNE 

២៣. ស្រា FRANGEL CO

២៤. ស្រា DANZKA 

២៥. ស្រា CUTTY SARK 

២៦. ស្រា GORDONS

២៧. ស្រា OZONE VODKA 

២៨. ស្រា MALIBU

២៩. ស្រា AN MYERSSRUM

៣០, ស្រាINTREAU

៣១, PYCCKNN

៣២. ស្រា CAMPARI 

៣៣. ស្រា CACHACA

៣៤. ស្រា BABREL

៣៥. ស្រាOYSTER

៣៦. ស្រា CREATO

៣៧. ស្រា JAMMESON

៣៨.ស្រា CREATOR

៣៩. ស្រា WOOD BRIDGE

៤០. A RAWSONS

៤១. ស្រា ROBERT

៤២. ស្រា PORTO

៤៣. ប្រេងក្រឡា GELIGA

៤៤. ប្រេងរឹត MUSCULAR ៤០០ កេស

៤៥. កៅអៀក COUGH ។ 

សូមរម្លឹកថា, ក្នុងនោះខាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ កន្លងទៅធ្លាប់ចុះបង្ក្រាប  បានរកឃើញត្រាពន្ធគយ មួយចំនួន សង្ស័យលួចធ្វើតែមដើម្បីបិទលើស្រាទាំងនោះ បន្លំជាស្រានាំចូលមានពន្ធ។ និយាយរួមខាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះឆែកឆេរកន្លងទៅរកឃើញស្រាមិនមានបង់ពន្ធ អត់មានប្រវេទន៍ គ្មានចុះបញ្ជិកា គ្មានប្រភពច្បាស់លាស់ប្រមាណរាប់ពាន់តោន ឯណោះ ។ 

  គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ធ្លាប់បង្ក្រាប នឹងទុកឱកាសឱ្យក្រុមហ៊ុននេះ ធ្វើច្បាប់ឱ្យបានត្រឹមត្រូវ (ទុកពេល៦ខែ) ប៉ុន្តែខាងក្រុមហ៊ុននៅតែមិនបានធ្វើច្បាប់ស្របតាមលក្ខណៈសម្បត្តិដែលគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានប្រាប់នៅឡើយ។ 

សូមបញ្ជាក់ថា,  គណៈកម្មការចម្រុះ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្ក្រាបកន្លងទៅរកឃើញថា ទីតាំងស្តុកទុក ចែកចាយភេសជ្ជៈ ស្រាក្រហម ស្រាវីស្គី គ្រប់ប្រភេទនេះមានកំហុសដូចជា, 

១. គ្មានច្បាប់ធ្វើអាជីវកម្ម

២. ឃ្លាំងគ្មានលើកស្លាកយីហោ

៣,គ្រប់ផលិតផលនាំចូលទាំងអស់ពុំបានចុះបញ្ជីផលិតផល

៤. ប្រេងក្រឡា ប្រេងរឹត កៅអៀក គ្មានលេខបញ្ជិកា

៥. គ្រប់ផលិតផលទាំងអស់នាំចូលគ្មានប្រភពច្បាស់លាស់។ រហូតដល់ធ្វើកិច្ចសន្យាស្នើសុំកែកំហុស ជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីទុកពេលឱ្យលោក  ឡុង ស៊ីលីន ជាតំណាងម្ចាស់ទីតាំងស្តុកទុក ចែកចាយភេសជ្ជៈ ស្រាក្រហម ស្រាវីស្គី គ្រប់ប្រភេទ នេះធ្វើច្បាប់ឡើងវិញ ។ ផ្ទុយទៅវិញ លោក  ឡុង ស៊ីលីន នាំចូល ស្តុកទុក អាចគ្មានពន្ធនាំចូលស្ទើរទាំងស្រុងដដែល។ 

ពាក់ព័ន្ធករណីនេះ លោក  ឡុង ស៊ីលីន ដែលនាំចូល ស្តុកទុក ចែកចាយភេសជ្ជៈ គ្រប់ប្រភេទ ដោយគ្មានពន្ធនាំចូល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ជាមួយអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” លោកប្រាប់ថា, ហេតុអ្វីបានទទួលព័ត៌មានរឿងខ្ញុំមិនបានបង់ពន្ធ ! កន្លែងឃ្លាំងខ្ញុំខាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយធ្លាប់ចុះទៅពិនិត្យរួចហើយ ដូច្នេះខាងគណៈកម្មាធិការបានដឹង !… ។ លោកបន្តថា, សូមសួរទៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានច្បាស់ ។ ដោយឡែក លោក ភេ សុមុនី ប្រធានសាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ បានបញ្ជាក់ថា, ខ្ញុំអត់ទាន់បានដឹងនៅឡើយទេ រឿងនេះ..ចាំខ្ញុំស្រាវជ្រាវ ហើយក៏សូមអរគុណដែរ។ 

សូមជម្រាបជូនថា, ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ ជំនាញ មិនត្រូវទុកឱ្យមានឈ្មួញរកស៊ីគេចពន្ធ ដែលធ្វើឲ្យបាត់បង់ចំណូលពន្ធរបស់រដ្ឋនោះឡើយ ។ ដែលគេចាត់ទុកថា, នេះជាការប្រណាំងប្រជែងពាណិជ្ជកម្មដោយគ្មានភាពស្មោះត្រង់ ចាំបាច់ត្រូវតែបង្ក្រាបប្រសិនបើមានករណីបែបនេះមែន៕

ដោយ ៖ មជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត”


ចែករំលែក៖