អឺរ៉ុបបានបញ្ចប់ភាពមិនចុះសម្រុងនឹងគ្នាជុំវិញការទូទាត់តម្លៃឧស្ម័នហ្គាស ដោយប្រាក់រូប្លិ៍របស់រុស្ស៊ី មិនបំពានច្បាប់ដាក់ទណ្ឌកម្មនោះឡើយ។
រុស្ស៊ីបានស្នើដល់ប្រទេសមិនមានភាពជិតស្និទ្ធគឺត្រូវតែទូទាត់តម្លៃប្រេង ឧស្ម័នដោយប្រាក់រូប្លិ៍របស់រុស្ស៊ី បើទោះបីរដ្ឋាភិបាលប្រទេសតំបន់អឺរ៉ុបព្យាយាមដាក់ទណ្ឌកម្មរុស្ស៊ីក្តី ។ ប៉ុន្តែប្រទេសជាច្រើននៅក្នុងតំបន់មិនអាចចូលរួមដាក់ទណ្ឌកម្មលើវិស័យប្រេងរបស់រុស្ស៊ីបានឡើយ ដោយសារតែអាស្រ័យទាំងស្រុងលើថាមពលរុស្ស៊ី។
កាលពីថ្ងៃទី២០ ខែឧសភា ទាំងប្រទេសអាល្លឺម៉ង់ទាំងអុីតាលី បានប្រកាសអនុញ្ញាតឱ្យបើកគណនីប្រាក់រុស្ស៊ី ដើម្បីទូទាត់តម្លៃឧស្ម័ន តាមសំណើរបស់ប្រធានាធិបតីពូទីន។
រុស្ស៊ី បានស្នើដល់បណ្តាក្រុមហ៊ុន បើកគណនីនៅធនាគារ Gazprombank ដើម្បីងាយស្រួលនៅក្នុងការទូទាត់តម្លៃឧស្ម័នហ្គាស ទិញពីរុស្ស៊ី។
គិតត្រឹមសប្តាហ៍កន្លងមក មានក្រុមហ៊ុនចំនួន២០បានបើកគណនីនៅក្នុងធនាគារ Gazprombank ។ ជាមួយគ្នានេះក៏មានក្រុមហ៊ុនចំនួន១៤កំពុងតែបំពេញបែបបទបើកគណនី ៕ ដោយ៖ ធីរីណា
រូបថត ៖ PetroTimes