ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័ម្នាក់ ពាក់ព័ន្ធករណីជួញដូរគឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង២០ និង១៥នាទីយប់ កំលាំងជំនាញខណ្ឌ​ឬស្សីកែវនិងប៉ុស្តិ៍ឫស្សីកែវបានធ្វើការបង្ក្រាបជនសង្ស័យម្នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវបេតុង ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួនម្នាក់ឈ្មោះ  យ៉ុន ចាន់វ៉ាន់ដេត ភេទប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅផ្ទះលេខ០៧ ផ្លូវជាតិ៥ ក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

 +វត្ថុតាងដកហូតបានមាន ៖

 ១/ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់តូច។ 

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងដកហូតបានខាងលើ ជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

ដោយ៖ ជីណា


ចែករំលែក៖