ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិ តែទឹកចិត្តកូនមិនក្រទេ

ចែករំលែក៖

ភ្នំពេញ ៖ តាមពិតមិនត្រឹមតែ អ្នកនិយមលេងតាមបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុកដ៏ច្រើន ពិសេស គាំទ្រគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះទេ បានចាប់អារម្មណ៍រូបថតបុរសម្នាក់ ក្នុងជីវភាពមិនធូរធារ តែជិះកង់ហែរ គណបក្សប្រជាជនកម្ពុជា បង្ហាញពីឆន្ទះ ស្រឡាញ់ សន្តិភាព ស្រឡាញ់ប្រទេសជាតិ ត្រូវតែបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា និងបានចូលរួមជិះកង់ហែរបក្ស ដោយភាពស្វាហាប់ទៀតផង។ រូបនេះសូម្បីតែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ក៏បានយកមកបង្ហោះលើផេកផ្លូវការ របស់សម្តេច ដោយសម្តេចតេជោ មានប្រសាសន៍ថា, “កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ”។

សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា, ទឹកមុខកូនពោរពេញដោយស្នាមញញឹម បង្ហាញថាគណបក្សប្រជាជន ជារបស់ ប្រជាជនហើយក៏ជារបស់កូនដែរ ដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ។

ជយោ! គណបក្សប្រជាជនកម្ពុជាដ៏រឹងមាំ!

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សឈ្នះឈ្នះ!

សូមបងប្អូន សមាជិក សមាជិកា គណបក្ស និងបងប្អូនស្រឡាញ់សន្តិភាព និងការរីកចម្រើនទាំងអស់គ្នា គួរដឹងថាគណបក្សយើងឈ្នះឆ្នោត គឺប្រជាជនកម្ពុជាទូទាំងប្រទេសឈ្នះ! បោះឆ្នោះជូនគណបក្សយេីងគឺដេីម្បីខ្លួនយេីង! បោះឆ្នោតជូនគណបក្សយេីងគឺដេីម្បីការរីកចម្រេីនឃុំ សង្កាត់យេីងបន្ថែមទៀត! គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាគឺតែមួយ!

យើងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាព្រោះគណបក្សយើងបានកសាងប្រទេសជាតិអោយរីកចម្រើនពិតៗ ចំណែកជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសេីរឡេីងជាបន្តបន្ទាប់ នេះជាការពិតដែលយើងឃើញនឹងភ្នែកផ្ទាល់ទាំងអស់គ្នាហេីយ។ ចំណែកឯគណបក្សខ្លះបានតែស្រែកសន្យាកោកៗតាមក្បាល មីក្រូនោះទេ បានតែសន្យាខ្យល់ នេះជាទង្វេី និងសកម្មភាព មិនច្បាស់លាស់ និងមិនពិតឡេីយ ពោលមានន័យថា គឺយើងមិនអាចជឿទុកចិត្តបាន និងមិនគួរសម្រេចចិត្តខុសនោះឡើយ!។

សូមសមាជិក សមាជិកាគណបក្ស និងបងប្អូនស្រលាញ់សុខសន្តិភាពនិងការរីកចម្រេីន មេត្តាអញ្ជេីញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱយបានគ្រប់ៗគ្នា ដើម្បីគណបក្សយេីងទទួលជ័យជំនះ នៅថ្ងៃបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖