ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចអនុញ្ញាតជូនភ្ញៀវពិសេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។
សម្រេច :
ប្រការ១ …ភ្ញៀវពិសេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២. ជាប្រតិភូនៃស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចូលរួមពិនិត្យមើល ការបោះឆ្នោត មិនមែនក្នុងនាមអ្នកសង្កេតការណ៍ ។
ប្រការ២ ..ស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានបំណងមកពិនិត្យ មើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងរយៈពេលខ្លីត្រូវធ្វើលិខិត ជូនដំណឹងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយត្រូវភ្ជាប់មកជាមួយនូវបញ្ជី រាយនាមភ្ញៀវពិសេស និងអ្នកបកប្រែភាសា រួមទាំងរូបថតទំហំ ៤x៦ ចំនួន ១ (មួយ) សន្លឹកក្នុងម្នាក់ៗ ។
ប្រការ៣ ..ភ្ញៀវពិសេស ដែលត្រូវបានអនុញ្ញាតដោយ គ.ជ.ប រួមទាំងអ្នកបកប្រែភាសា ត្រូវពាក់ប័ណ្ណសម្គាល់ ភ្ញៀវពិសេស ដែលចេញដោយ គ.ជ.ប ។
ប្រការ៤ …នៅពេលពិនិត្យមើលការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ភ្ញៀវពិសេសមិនតម្រូវឱ្យចុះវត្តមានទេ ។
ប្រការ៥..ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត និងមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ត្រូវសហការសម្របសម្រួលដល់ភ្ញៀវពិសេសដែលចូលទៅពិនិត្យមើលការបោះឆ្នោតឱ្យ បានល្អប្រសើរ ។
ប្រការ៦..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ។
ប្រការ៧..អគ្គលេខាធិការ គ.ជ.ប និងប្រធានគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា