ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងឱ្យដឹងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅរសៀលថ្ងៃពុធទី២៥ ខែឧសភា ឆ្នាំ២០២២នេះថា៖ គ្រាប់មីនតោនដាក់ពង្រាយនៅក្នុងតំបន់សង្គ្រាមនៃប្រទេសអ៊ុយក្រែនដាក់នៅលេីថ្នល់លេីដីកណ្តាលវាលតែម្តងមិនពិបាករករាវទេ អាចមេីលឃេីញនឹងភ្នែក! ។
អគ្គនាយកស៊ីម៉ាក់ បានថ្លែងបន្តថា បេីក្រឡេកមេីលក្នុងសង្គ្រាមនៅកម្ពុជាវិញគ្រាប់មីនតោនបែបនេះ កប់ក្នុងដីកន្លែងខ្លះកប់ជ្រៅក្នុងជាង១ម៉ែត្រហេីយឆ្នៃដាក់២-៣គ្រាប់ឬដប់គ្រាប់មួយរណ្តៅក៍មានដែរ។
ជាពិសេសកប់ជ្រៅក្នុងដីដេីម្បីបំបាំងពីភ្នែកមនុស្សម្នា និងឆ្នៃតឈេីក្រាក់មកខាងលេីដោយដាក់ស្នួនជាគ្រាប់មីនប្រឆាំងមនុស្ស ក្នុងគោលដៅប្រឆាំងការរាវរុករកដោយឧបករណ៍រាវស្រូបមិនអាចរកឃេីញឡេីយ។ ការដាក់មីននៅកម្ពុជាមានកលល្បិចអស្ចារ្យហ្នង! មិនងាយរាវរុករកឡេីយ! ។
គួរជម្រាបដែរថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ កម្លាំងជំនាញអង្គភាពសុីម៉ាក់ បានកាត់បន្សាបគ្រាប់បែកAN-M66 ទម្ងន់ជិតមួយតោននោះ ដោយជោគជ័យនិងប្រកបដោយសុវត្ថិភាព។សូមបញ្ជាក់ថា គ្រាប់បែកដ៍ធំមួយនេះ បានស្រង់ពីបាតទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង។
សូមឆ្លៀតឱកាសនេះ លោក ហេង រតនា សូមកោតសរសេីរកម្លាំងជំនាញទាំងអស់ដែលបានយកចិត្តខ្ពស់និងបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវ:ប្រកបដោយសុវត្ថិភាពនិងជោគជ័យលេីបច្ចេកទេស ដោយសារគ្រាប់បែកនេះមានលក្ខណ:ស្មុគស្មាញ ព្រោះថាគ្រាប់បែកត្រូវបានផលិតឡេីងប្រឆាំងការដោះបន្សាបក្នុងករណីគ្រាប់បែកនេះទម្លាក់ហេីយមិនផ្ទុះនោះ៕
ដោយ៖ស តារា