ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការCMACភ្នំពេញ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា និងលោក Michael Heiman ប្រធានអង្គការAPOPO ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហប្រតិបត្តិការ ក្នុងការអនុវត្តគំរោងបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម ដោយធ្វេីសមាហរកម្មកំលាំងក្រុមកណ្តុរហិតមីន កំលាំងគ្រឿងចក្រនិងក្រុមស្រាវជ្រាវបច្ចេកទេស។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា បានបញ្ជាក់ថា, គម្រោងនេះមានរយៈពេល១៨ខែគិតចាប់ពីថ្ងៃទី ០១ ឧសភា ២០២២ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលប្រទេសប៊ែលហ្ស៉ិចមានចំនួន២៨៤.៤២២ដុល្លារសហរដ្ឋអាមេរិក ដោយមានផែនការបោសសម្អាតផ្ទៃដីចម្ការមីនឲ្យបានប្រមាណ៤លានម៉ែត្រការ៉េ ស្ថិតក្នុងខេត្តព្រះវិហារ ផែនការនេះមានគោលដៅរំដោះស្រុកចំនួន៤ ឱ្យអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សត្រឹមចុងឆ្នាំ២០២៣។
សូមបញ្ជាក់ថា រដ្ឋាភិបាលប៊ែលហ្សិកបានសំរេចផ្តល់កញ្ចប់ថវិកាគាំទ្រកិច្ចសហការរវាងអង្គការAPOPOនិងអង្គភាពសុីម៉ាក់សំរាប់រយ:ពេល៥ឆ្នាំ (២០២២-២០២៦) សំរាប់ចូលរួមគាំទ្រកិច្ចខិតខំរបស់រាជរដ្ឋាភិបាលដេីម្បីសំរេចផែនការយុទ្ធសាស្ត្រសកម្មភាពកំចាត់មីនត្រឹមឆ្នាំ២០២៥ និងសកម្មភាពបន្តក្រោយឆ្នាំ២០២៥! ៕
ដោយ ៖ សិលា