ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បណ្តាលឱ្យមនុស្សស្លាប់៤នាក់(ស្រី១នាក់) របួសធ្ងន់ចំនួន ៤នាក់(ស្រី១នាក់) របួសស្រាល ១នាក់ ។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
របាយការណ៍ដដែល បានគូសបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសចំនួន៩នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៧លើក។
គួររម្លឹកថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីថ្ងៃទី២៥ ខែឧសភាម្សិលមិញនេះ កើតឡើង៦លើក ស្លាប់៤នាក់ និងរបួស ១៦នាក់ផងដែរ៕ ដោយ៖សហការី
រូបភាព៖ ឯកសារ