ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញដឹកនាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​គណបក្ស​នៅ​តាម​សង្កាត់​ទាំង​៥​ ក្រុង​បាវិត​

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅថ្ងៃ​ទី​២៨​ ខែ​ឧសភា​ ឆ្នាំ​២០២២​ លោកទេសរដ្ឋមន្ត្រី លី ធុជ បាន​អញ្ជើញដឹកនាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​គណបក្ស​នៅ​តាម​សង្កាត់​ទាំង​៥​ ក្រុង​បាវិត​ ដេីម្បី​ក្តាប់​នូវ​​ស្ថានការណ៍​ទូទៅ​នៃ​​ដំណើរ​ការ​យុទ្ធនាការ​​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី​៥​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​គោលដៅ​បំពេញ​បន្ថែមនូវ​ចំណុច​ខ្វះ​ខាត​​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​អោយ​ទាន់​ពេល​វេលា​​។ 

កិច្ច​ប្រជុំ​នេះ​ មាន​ការ​អញ្ជើញ​ចូលរួម​ពី​ លោក ជ័យ​ សុន​ អ្នក​តំណាង​រាស្រ្ត​ លោក ពេជ្រ​ សាវណ្ណ សមាជិក​អចិន្ដ្រៃយ៍​បក្ស​ខេត្ត​ លោក​ លឹម​ សៀង​ហេង​ ប្រធាន​គណបក្ស​ក្រុង​ និងប្រធាន​ក្រុមការងារ​សង្កាត់​ទាំង​ ៥​ ។

ក្នុងកិច្ចប្រជុំនិះដែលោកទេសរដ្ឋមន្ត្រីក៏សូម​អោយ​សមាជិក​គណបក្ស​ទាំង​អស់​ ត្រូវ​បន្ត​ផ្សព្វផ្សាយ​អោយ​កាន់​តែ​សកម្ម​អំពី​គោល​នយោបាយ​​ និងកម្មវិធី​អភិវឌ្ឍន៍​ឃុំ​សង្កាត់​របស់​គណបក្ស​សម្រាប់​អាណត្តិ​ទី៥​ ជាពិសេស​ត្រូវ​បន្ត​ចុះ​អោយ​គ្រប់​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖