ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម! ប្រទះឃើញសាកសពនារីម្នាក់ស្លាប់លើផ្លូវជាតិលេខ២១បេសង្ស័យជាករណីឃាតកម្ម

ចែករំលែក៖

ខេត្តកណ្ដាល ៖ សាកសពនារីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅលើផ្លូវជាតិលេខ២១បេ ដោយសង្ស័យថាករណីស្លាប់នេះជាអំពើឃាតកម្ម។ ករណីនេះបង្កការភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

   សាកសពនារីរងគ្រោះគេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជា២០ឆ្នាំ។ សាកសពមានស្នាមរបួសត្រង់ក្បាល ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីស្រាវជ្រាវរកជនដៃដល់ដើម្បីចាត់ការតាមច្បាប់៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖