ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត , លោកអនុប្រធានការងារ និងសហការី បានចុះដល់មូលដ្ឋានភូមិគីឡូ៧ , ភូមិគីឡូ១០ និងភូមិបែកអន្លូង ដើម្បីជួបសំណេះសំណាលជាមួយសមាជិកតាមខ្នងផ្ទះ បង្រៀនអំពីរបៀបគូសលើសន្លឹកឆ្នោត និងណែនាំឲ្យត្រៀមអត្តសញ្ញាណប័ណ ឯកសារពាក់ព័ន្ធ សំរាប់យកទៅបោះឆ្នោត នាពេលខាងមុខ ។
ដោយក្រុមការងារបានជួបជាមួយសមាជិកបក្សរួមមាន ÷
១.ភូមិគីឡូ៧ ចំនួន៤៩៣នាក់ (ស្រីចំនួន២៧១នាក់)
២.ភូមិគីឡូ១០ ចំនួន១៣០នាក់ (ស្រីចំនួន៨០នាក់)
៣.ភូមិបែកអន្លូង ចំនួន១៦៦នាក់ (ស្រីចំនួន៩៥នាក់)
សរុបសមាជិកចំនួន៧៨៩នាក់(ស្រីចំនួន៤៤៦នាក់) ៕
ដោយ៖ វណ្ណៈ