ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហេង​ រតនា​ សិក្ខាកាមជំនាញសកម្មភាពកំចាត់មីននៃប្រទេសកូឡុំប៊ី​ មកដល់ខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​​ បានថ្លែង​ឱ្យ​ដឹង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹក​ថ្ងៃ​ចន្ទ​​ទី​៣០ ខែឧសភា​ ឆ្នាំ​២០២២នេះថា​៖​ សិក្ខាកាមជំនាញសកម្មភាពកំចាត់មីននៃប្រទេសកូឡុំប៊ី​ មកដល់ខេត្តសៀមរាប​ នៅថ្ងៃទី៣០​ ខែឧសភា​នេះ​ ក្រោយស្ថានភាពកូវីដ១៩​ មានប្រសើរទាំងនៅក្នុងប្រទេសកម្ពុជានិងប្រទេសកូឡុំប៊ីមក​ រដ្ឋាភិបាលកូឡុំប៊ីបានសំរេចចាត់បញ្ជូនសិក្ខាកាមមកទទួលការហ្វឹកហ្វឺនជាមួយអង្គភាពCMACនៅខេត្តសៀមរាប​។ 

អគ្គនាយកស៊ីម៉ាក់​ បានថ្លែង​បន្តថា​ វគ្គហ្វឹកហ្វឺននេះ​ ផ្តោតលេីប្រធានបទស្តីអំពីការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការ”​ មានរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី៣០ ឧសភា ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នំា ២០២២។ សិក្ខាកាមមានចំនួន១៥រូបស្រ្តីមានចំនួន២រូប ក្នុងនោះមាន៖​ទ័ពជើងគោក១០នាក់ ទ័ពជើងទឹក២នាក់​ ទ័ពអាកាស១នាក់  និងតំណាងស្ថាប័នផ្នែករក្សាសន្តិភាពក្នុងវិស័យកម្ចាត់ចំនួន២នាក់មកពីក្រសួងការពារជាតិ និងការិយាល័យបេសកកម្មរក្សាសន្តិភាពជាន់ខ្ពស់។  

គួរលឹកផងដែរថាប្រទេសកូឡុំប៊ីគឺជាប្រទេសដំបូងគេដែលទទួលការហ្វឹនហ្វឺន សហប្រតិបត្តិការ ត្បូង-ត្បូង ក្នុងវិស័យសកម្មភាពមីនជាមួយអង្គភាពសុីម៉ាក់​ ដែលគិតមកដល់ពេលនេះ​ មានសិក្ខាកាមសរុបចំនួន ១៧៣នាក់ និងវគ្គហ្វឹកហ្វឺនសរុបចំនួន ១០វគ្គ។​ 

សូមបញ្ជាក់ថា​ គម្រោងផ្តល់ការហ្វឹកហ្វឺនត្បូង-ត្បូងនេះ​ គាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយ:ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន​ (JICA)៕

ដោយ​៖សហការី​


ចែករំលែក៖