ក្លិបនៅ Premier League បានប្រកាសកាលពីថ្ងៃចន្ទថា អតីតនាយកបច្ចេកទេសរបស់សមាគមបាល់ទាត់អង់គ្លេសលោក Dan Ashworth នឹងក្លាយជានាយកកីឡាថ្មីរបស់ក្លិប Newcastle United ។
ក្លិបបានបន្តថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយគូប្រជែងលីក Brighton & Hove Albion ដើម្បីទទួលយកលោក Ashworth អាយុ៥១ឆ្នាំពីកាតព្វកិច្ចកិច្ចសន្យាបច្ចុប្បន្នរបស់គាត់។
សេចក្តីប្រកាសរបស់ក្លិប Newcastle បានបន្ថែមថា ពួកគេនឹងមិនបង្ហាញលក្ខខណ្ឌនៃកិច្ចព្រមព្រៀងជាមួយក្លិប Brighton ហើយថា កិច្ចព្រមព្រៀងនេះគឺស្ថិតនៅក្រោមការយល់ព្រមពី Premier League ។
លោក Ashworth បានចូលរួមជាមួយក្លិប Brighton ក្នុងឆ្នាំ២០១៨បន្ទាប់ពីការកាន់កាប់របស់គាត់ជាមួយ FA ក្នុងអំឡុងពេលដែលក្រុមជម្រើសជាតិអង់គ្លេសបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup នៅប្រទេសរុស្ស៊ីក្នុងឆ្នាំដដែលនៃការចាកចេញរបស់គាត់។ ក្លិប Newcastle បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១១ក្នុងតារាងរដូវកាលនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)