ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤១​នាក់​ ក្នុង​ករណី​​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ចំនួន​១៥​ករណី​ ថ្ងៃ​ទី​៣១​ ខែឧសភា​​

ចែករំលែក៖

​ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃអង្គារទី​៣១​ ខែឧសភា​ ឆ្នាំ​២០២២នេះថា​៖​ ជនសង្ស័យ​ចំនួន​៤១​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៥​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​៣១​ ខែឧសភា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​​

​របាយការណ៍ដដែល​ បានបន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤១​នាក់​ រួម​មាន​៖​ ជួញដូរ​ ៣​ករណី​ ខ្លួន​មនុស្ស​​ ៨​នាក់​(​ស្រី​ ០​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ២​ករណី​ ខ្លួន​មនុស្ស​​ ៣​នាក់​ ,ប្រើប្រាស់​ ១០​ករណី​ ខ្លួន​មនុស្ស​​ ៣០​នាក់​(​ស្រី​ ២​នាក់​)​ ។​

​ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​៣១​ ខែឧសភានេះ​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មើ​នឹង​៦១៨,៨៣​ក្រាម​ និង​៥​កញ្ចប់​តូច​ ។​

​យោងតាម​លទ្ធផល​ខាងលើ​នេះ ៧​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ រួមមាន​ដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៦​នាក់​ ប្រើប្រាស់​ ៦​ករណី​ ឃាត់​ ២១​នាក់​ ចាប់​យក​Ice​ ៦១៨,៦៩​ក្រាម​។​ 

២​ /​ បន្ទាយ​មាន​ជ័យ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​។​ 

៣​ /​ កំពង់ឆ្នាំង​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​ 

៤​ /​ រាជធានី​ភ្នំពេញ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,១៤​ក្រាម​។​ 

៥​ /​ សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៥​នាក់​ ស្រី​ ២​នាក់​។​ 

៦​ /​ ស្វាយ​រៀង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៣​កញ្ចប់​តូច​។​ 

៧​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​ ៕

ដោយ​៖អារុណ​រះ(រូបថត៖ ឯកសារ)


ចែករំលែក៖