ខ្សែប្រយុទ្ធ Karim Benzema របស់ក្លិប Real Madrid ត្រូវបានជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាលនៃក្របខ័ណ្ឌ Champions League ២០២១-២០២២។
កីឡាករជម្រើសជាតិបារាំងវ័យ៣៤ឆ្នាំរូបនេះបានឈ្នះការប្រកួតជាលើកទី៥ ខណៈដែល Real Madrid បានយកឈ្នះ Liverpool ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។
គាត់បានស៊ុតបញ្ចូលទី១៥គ្រាប់ក្នុង១២ប្រកួតនៅ Champions League និងជាគូប្រជែងឈានមុខគេក្នុងការឈ្នះ Ballon d’Or នៅឆ្នាំនេះ។
ចំណែក Vinicius Jr ដែលជាមិត្តរួមក្រុមរបស់ Benzema ដែលស៊ុតបាន១គ្រាប់គត់នៅវគ្គផ្តាច់ព្រ័ត្រនោះ ត្រូវបានជ្រើសរើសជាកីឡាករវ័យក្មេងល្អបំផុតប្រចាំរដូវកាលនៃការប្រកួតនេះ។ កីឡាករវ័យ២១ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន៤គ្រាប់ និង Assist ៦ដងក្នុងយុទ្ធនាការ២០២១-២០២២។
អ្នកទាំង២ត្រូវបានចូលរួមនៅក្នុងក្រុមនៃក្របខ័ណ្ឌ Champions League រដូវកាលនេះដោយខ្សែបម្រើ Luka Modric របស់ Real Madrid និងអ្នកចាំទី Thibaut Courtois ដែលជា Man of the Match នៃការប្រកួតផ្តាច់ព្រ័ត្រនៅទីក្រុងប៉ារីស។
ក្រុមរងជើងឯក Liverpool ក៏មានកីឡាករចំនួន៤នាក់រួមបញ្ចូលផងដែរ ដោយមានខ្សែការពារ Trent Alexander-Arnold, Virgil van Dijk, Andy Robertson និងខ្សែបម្រើ Fabinho ចូលរួមជា១១នាក់ល្អបំផុតក្នុងការប្រកួត។
កីឡាករល្អក្នុង១១នាក់ផ្សេងទៀតត្រូវបានរួមបញ្ចូលដោយខ្សែប្រយុទ្ធ Kylian Mbappe របស់ Paris St-Germain, Kevin de Bruyne របស់ Manchester City និងខ្សែការពារ Antonio Rudiger របស់ Chelsea ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)