ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឱ្យបុរសជាជនពិការម្នាក់ស្លាប់ និង៣នាក់រងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង ១៥និង០០នាទី​ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍(រវាងម៉ូតូនឹងម៉ូតូ)បុកគ្នានៅលើផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន បណ្តាលឱ្យបុរសម្នាក់ស្លាប់ ៣នាក់រងរបួសធ្ងន់ និង២នាក់របួសស្រាល, រីឯម៉ូតូទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ។

    មន្ត្រីនគរបាលចរាចរណ៍ក្រុងបានឱ្យដឹងថា ភាគីទី១ឈ្មោះ អ៊ុន ប៊ុនហុង ភេទប្រុស អាយុ ៦៧ឆ្នាំ (ស្លាប់) រស់នៅភូមិ/សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក វេ៉វ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-4815 ។

   ចំណែកភាគីទី២ឈ្មោះ ឃួន សុខជា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស (របួសស្រាល) រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1B-8819  និងអ្នករួមដំណើរ២នាក់គឺ ឈ្មោះ វណ្ណា សុហ្វីយ៉ា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស (របួសស្រាល) រស់នៅភូមិ/ឃុំជាមួយគ្នា។ 

ឈ្មោះ ដែន ស្រីនីត ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស (របួសធ្ងន់) រស់នៅភូមិ/ឃុំជាមួយគ្នា ។

    មូលហេតុ : បណ្តាលមកពីកត្តាមនុស្ស(ភាគីទី១បេីកបរដោយល្បឿនលឿន និងមិនគោរពផ្លូវអាទិភាព) ។

    ចំពោះវត្ថុតាងត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ៕

                   

ដោយ៖ស សារ៉េត


ចែករំលែក៖