ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងខេមរភូមិន្ទ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូ

ចែករំលែក៖

ខេត្ត​កោះកុង៖ យោងតាម​របាយការណ៍​របស់នគរបាលក្រុងខេមរភូមិន្ទ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី​០២​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំង​ជំនាញ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូ ​កាលពីល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង០៥៖០១នាទី ស្ថិតនៅផ្ទះទិញអេតចាយតាមបណ្ដោយផ្លូវជាតិលេខ៤៨ ក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ 

របាយការណ៍​ដដែល​ បន្តថា​ មានករណីលួចម៉ូតូមួយគ្រឿងម៉ាកwaveពណ៌ក្រហម គ្មានស្លាកលេខ ម្ចាស់ឈ្មោះ មាស បុឹក ភេទស្រី អាយុ ៤៥ឆ្នាំមុខរបរ ទិញអេតចាយ ទីលំនៅបច្ចុប្បន្ន ភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទដោយទទួលបណ្ដឹង ពីជនរងគ្រោះកម្លាំងជំនាញ បានចុះទៅដល់ពីកន្លែងកើតហេតុ និងចុះស្រាវជ្រាវរកមុខសញ្ញាព្រមទាំងជូនដំណឹងតាមបណ្ដាអធិការដ្ថាននគរបាលស្រុករហូតដល់ម៉ោង១៤៖៥៤នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលស្រុកមណ្ឌលសីមា បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ វ៉ាត ធារិន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ កម្មករនេសាទ មានស្នាក់នៅលើទូកនេសាទក្នុងផែក្នុងឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា និងម៉ូតូមួយគ្រឿងដែលមានភិនភាគដូចរៀបរាប់ខាងលើ នៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនមកអធិការរដ្ឋានស្រុកមណ្ឌលសីមានិងបញ្ជូនបន្តមកអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ដោយ៖សហការី​


ចែករំលែក៖