ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះសីហនុ ដើរកាយសំរាមតាមមាត់លូ ខណៈមេឃកំពុងភ្លៀងខ្លាំង ដើម្បីសម្រួលលំហូរទឹកភ្លៀង

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ​៖​ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ​ បានដើរកាយសំរាមតាមមាត់លូ ខណៈមេឃកំពុងភ្លៀងខ្លាំង ដើម្បីសម្រួលលំហូរទឹកភ្លៀង។ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​រដ្ឋបាលខេត្តព្រះសីហនុ​។ 

សូមបញ្ជាក់ថា​ សំរាមជាផ្នែកមួយដែលធ្វើឱ្យរាំងស្ទះដល់លំហូរទឹក និងអាចបណ្តាលឱ្យមានការជន់លិចនៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ។ 

ដូច្នេះ​សូមបងប្អូនប្រជាពលរដ្ឋចូលរួមគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយរួមគ្នាការពារបរិស្ថានរស់នៅរបស់យើងទាំងអស់គ្នា៕

ដោយ​៖សហការី​


ចែករំលែក៖