ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Manchester United និងកីឡាករ Kevin De Bruyne របស់ក្លិប Manchester City កាលពីថ្ងៃពុធត្រូវបានជាប់ឈ្មោះក្នុងចំណោមបេក្ខភាពទាំង៦រូបសម្រាប់ពានរង្វាន់កីឡាករបាល់ទាត់អាជីពអង់គ្លេសប្រចាំឆ្នាំ។
De Bruyne គឺជាម្ចាស់ពានរង្វាន់បច្ចុប្បន្ន ដោយបានឈ្នះវា២រដូវកាលចុងក្រោយ ខណៈដែល Ronaldo បានឈ្នះពានរង្វាន់នេះ២ដងក្នុងការប្រកួតដំបូងរបស់គាត់ជាមួយ Manchester United ក្នុងឆ្នាំ២០០៧និង២០០៨។
បេក្ខភាពផ្សេងទៀតរួមមាន Virgil van Dijk, Sadio Mane និង Mohamed Salah របស់ Liverpool និង Harry Kane របស់ Tottenham Hotspur ។
De Bruyne ធ្លាប់ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Premier League សម្រាប់យុទ្ធនាការឆ្នាំ២០២១-២០២២ ក្នុងខែឧសភា ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)