ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិក្នុងរថយន្ត

ចែករំលែក៖

    ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចពាក់ព័ន្ធករណីចូលលួចទ្រព្យសម្បត្តិក្នុងរថយន្តកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០២២​ នៅចំណុចមុខផ្ទះជនរងគ្រោះក្នុងភូមិ​ត្រពាំងល្វា​១ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

    ជនសង្ស័យឈ្មោះ អូន​ ទូច​ ភេទប្រុសអាយុ៣០ឆ្នាំ​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ ។ 

    ចំណែកជនរងគ្រោះឈ្មោះ ចឹក​ ជឿង​ ភេទប្រុស អាយុ៥០ឆ្នាំ​ មុខរបរមន្ត្រីកងរាជអាវុធហត្ថ​ ស្នាក់នៅភូមិត្រពាំងល្វា១​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

    តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកេីតហេតុនៅយប់ថ្ងៃទី២​ ខែមិថុនា​ ឆ្នាំ២០២២​ ជនរងគ្រោះបានយករថយន្តម៉ាកFord Ranger ពណ៌ខ្មៅ​  ពាក់ស្លាកលេខភ្នំពេញ2BP-4383 ទុកនៅមុខផ្ទះរបស់ខ្លួន រួចហេីយចូលទៅសម្រាកក្នុងផ្ទះបាត់​ទៅ។ លុះមកដល់វេលាកេីតហេតុជនរងគ្រោះក៏ចេញពីផ្ទះមកយករថយន្ត តែភ្លាមនោះក៏ឃេីញជនសង្ស័យនៅក្នុងរថយន្តកំពុងធ្វេីសកម្មភាពទេីបឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។ 

    បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចរដ្ឋបាលកាកាបទី១ឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖