ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋម្នាក់បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌ១គ្រាប់មិនទាន់ផ្ទុះនៅក្នុងព្រៃ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ថ្ងៃសុក្រ៤កើត ខែ ជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១និង២៧នាទី អង្គភាពស៊ីម៉ាក់បានរាយការណ៍មកការិយាល័យជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល ថា បានទទួលព័ត៌មានពីប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសម័យសង្គ្រាម ចំនួន០១គ្រាប់ សង្ស័យបងប្អូនអ្នកភ្ជួរដីចម្ការឃើញយកមកដាក់ទុកក្នុងព្រៃ ។

លោកបានបន្តថា ប្រភេទគ្រាប់កាំភ្លើងផ្លោងនេះទំហំ ១០០ មីលីម៉ែត្រ ការប្រទះឃើញនេះស្ថិតនៅក្នុងព្រៃចម្ការ១កន្លែង ភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

 លោកបានបន្តទៀតថា÷ក្រោយពីបានពិនិត្យរួច អង្គភាពសុីម៉ាក់ក៏បានយកគ្រាប់នោះទៅកម្ទេចចោលនៅកន្លែងដែលមានសុវត្ថិភាពតែម្ដង ៕

ដោយ៖ស សារ៉េត


ចែករំលែក៖