ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ៥០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ទទួលប្រាក់ដោយរន្ធត់ចិត្តត្រេកអរលាយឡំជាមួយទឹកភ្នែក !

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  បានឧបត្ថម្ភថវិកា ៥០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodia Idol ព្រមទាំងស្នើឲ្យបញ្ចប់ការឆ្លងឆ្លើយគ្នានៅលើបណ្តាញសង្គមផ្សេងៗ បង្កើនការស្រឡាញ់ រាប់អានគ្នា ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ឈាមជ័រតែមួយ រស់ក្រោមដំបូលសន្តិភាព។ 

សូមបញ្ជាក់ថា, ៖ បើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ អគ្គនាយកបណ្តាញព័ត៌មាន ក្នុងស្រុក នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បង្ហាញនូវទឹកចិត្តសប្បុរស បានឧបត្ថម្ភថវិកា៥០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodia Idol ព្រមទាំងស្នើឲ្យបញ្ចប់ការឆ្លងឆ្លើយគ្នាពាក់ព័ន្ធការប្រឡងច្រៀងនៅលើបណ្តាញសង្គមផ្សេងៗ។ 

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា, ក្រៅការឧបត្ថម្ភថវិកា៥០០០ដុល្លារ, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកា២លានរៀលជូនជីដូនរបស់លោក ទុំ រដ្ឋា ផងដែរ។ ចំពោះថវិកាឧបត្ថម្ភបានប្រគល់ជូនលោក ទុំ រដ្ឋា និងជីដូន រួចហើយ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញតាមរយៈកាកបាទក្រហមកម្ពុជា។ មើលក្នុងរូបភាព លោក ទុំ រដ្ឋា ហាក់ទប់ទឹកភ្នែកមិនបាន ត្រេកអរ រកទីបំផុតគ្មាន នូវទឹកចិត្តសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងជួយជនរួមជាតិ គ្រប់កាលៈទេសៈ។ 

សូមបញ្ជាក់ថា, លើសពីនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានមានប្រសាសន៍បន្ថែមថា សម្តេចបាននឹងកំពុងពិនិត្យសិក្សាឲ្យលោក ទុំ រដ្ឋា ចូលក្របខណ្ឌមន្រ្តីយោធានៅកងយោធពលខេមរភូមិន្ទ និងអាចច្រៀងនៅក្នុងក្រុមតន្រ្តីនៃកងអង្គរក្សទៀតផង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មិនបោះបង់ធនធានមនុស្សឡើយ ទុកជាទំពាំងស្នងឬស្សី ជួយចូលរួមបម្រើជាតិ ការពារ ប្រជាពលរដ្ឋ មានអនាគតភ្លឺស្វាងរុងរឿង ៕

ដោយ ៖ សិលា


ចែករំលែក៖