ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ផ្តល់ការវះកាត់ទ្រូង និងសួត លោកតា អាយុ៧១ឆ្នាំ បានដោយជោគជ័យ និងកំពុងសម្រាកព្យាបាល

ចែករំលែក៖

ភ្នំពេញ ៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និង លោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) អ្នកជំងឺឈ្មោះ ចឹក ចាន់ថន ភេទប្រុស អាយុ ៧១ ឆ្នាំមានអាការៈក្អកធ្លាក់ឈាមធ្ងន់ធ្ងរដោយមានដុំផ្សិតនៅក្នុងសួត ប្រឈមមុខគ្រោះថ្នាក់ដល់អាយុជីវិត មានទីលំនៅ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីវះកាត់ទ្រូង និងសួតបានដោយជោគជ័យ និងកំពុងសម្រាកព្យាបាល និងតាមដានដោយយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ TYDA  នៅផ្នែកវះកាត់ពោះ និងទ្រូងនៃមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ។

សូមបញ្ជាក់ថា, ករណីខាងលើនេះ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និង លោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)។

សូមរម្លឹកថា, ជាង២ឆ្នាំ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និង លោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានលះបង់ កម្លាំងកាយចិត្ត គំនិត ប្រាជ្ញា ស្មារតី ប្រកបដោយភាព ឈ្លាសវៃ ចូលរួមជាមួយ រាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយមិនគិតយប់ ថ្ងៃ មិនបាន ចូលផ្ទះសម្បែង ជួបមុខកូនៗដោយផ្ទាល់ សំខាន់គិតពីអាយុជីវិតបងប្អូនជនរួមជាតិ រហូតដល់កូវីដ-១៩ រលត់សាបសូន្យពីកម្ពុជា ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖