លោក Alan Pardew បានចាកចេញពីក្លិប CSKA Sofia ភ្លាមៗដោយសារតែអាកប្បកិរិយារើសអើងជាតិសាសន៍ពីអ្នកគាំទ្រក្លិបមួយចំនួន។ គ្រូបង្វឹកជនជាតិអង់គ្លេសវ័យ៦០ឆ្នាំរូបនេះបានក្លាយជានាយកបច្ចេកទេសរបស់ក្លិបប៊ុលហ្គារីក្នុងខែវិច្ឆិកា ឆ្នាំ២០២០ មុនពេលត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្លិប CSKA Sofia ក្នុងខែមេសានេះ។ ប៉ុន្តែលោក Pardew កំពុងចាកចេញដោយសារតែសកម្មភាពនៃ “ក្រុមតូចមួយនៃអ្នកគាំទ្រប្រកាន់ពូជសាសន៍” នៅក្នុងការប្រកួតលីគរបស់ក្រុម CSKA ជាមួយក្រុម Botev Plovdiv កាលពីថ្ងៃទី១៩ ខែឧសភា។
សេចក្តីថ្លែងការណ៍នៅលើគេហទំព័រក្លិបបង្ហាញថា “ជាអកុសលពេលវេលារបស់ខ្ញុំនៅទីនេះបានបញ្ចប់។ ព្រឹត្តិការណ៍មុន និងក្រោយការប្រកួតជាមួយ Botev គឺមិនអាចទទួលយកបានសម្រាប់ខ្ញុំ សម្រាប់ជំនួយការរបស់ខ្ញុំ Alex Dyer ឬសម្រាប់កីឡាកររបស់យើង”។
លោក Pardew បានបញ្ជាក់ថា អតីតអ្នកចាត់ការ Kilmarnock Dyer ដែលមានសម្បុរខ្មៅ ក៏កំពុងចាកចេញពី CSKA ដែរ។ លោក Pardew បានយល់ព្រមទទួលបន្ទុកសម្រាប់នៅសល់នៃយុទ្ធនាការបច្ចុប្បន្នរបស់ពួកគេ ដែលបានបញ្ចប់កាលពីថ្ងៃទី២២ ខែឧសភា និងសម្រាប់រដូវកាល២០២២-២០២៣។ ប៉ុន្តែអតីតគ្រូបង្វឹក Newcastle និង West Ham ដែលគ្រប់គ្រងក្រុមអង់គ្លេសចំនួន៧រដូវកាលរូបនេះបានជ្រើសរើសការចាកចេញបន្ទាប់ពីការសន្ទនាជាច្រើនជាមួយមន្ត្រីក្លិបក្នុងរយៈពេល១០ថ្ងៃកន្លងមក។
ការប្រកួតជាមួយក្រុម Botev បានកើតឡើង៤ថ្ងៃបន្ទាប់ពីក្រុម CSKA បានចាញ់ ១-០ លើក្រុម Levski Sofia ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Bulgarian Cup ហើយបើយោងតាមរបាយការណ៍បានឱ្យដឹងថា កីឡាករស្បែកខ្មៅ៤នាក់របស់ CSKA ត្រូវបានទទួលរងនូវការរំលោភលើការរើសអើងជាតិសាសន៍ និងបានគប់ចេកមកលើពួកគេ។
សេចក្តីថ្លែងការណ៍របស់ក្លិបបានបន្ថែមថា “ហេតុផលដែលគ្មាននរណាម្នាក់ផ្តល់បទសម្ភាសន៍បន្ទាប់ពីការប្រកួតគឺថា យើងទាំងអស់គ្នាមានការខឹងសម្បារយ៉ាងខ្លាំងចំពោះស្ថានភាពដែលបានកើនឡើង។ កីឡាកររបស់យើងបានសម្រេចចិត្តលេងតែដោយភាពស្មោះត្រង់ និងដើម្បីការពារក្លិប។ ក្រុមអ្នកគាំទ្រប្រកាន់ជាតិសាសន៍ដែលមានការរៀបចំបានព្យាយាមបំផ្លាញការប្រកួតនេះមិនមែនជាអ្វីដែលយើងចង់ដឹកនាំ និងតំណាងក្រុមនោះទេ។ នេះមិនមែនជាផ្លូវដ៏ត្រឹមត្រូវសម្រាប់ផលប្រយោជន៍របស់ CSKA ទេ ព្រោះក្លិបបែបនេះសមនឹងទទួលបានច្រើនជាងនេះ” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)