មានមនុស្ស៩នាក់ស្លាប់ និងរងរបួសជាច្រើននៅក្នុងករណីផ្ទុះយ៉ាងខ្លាំងនៅព្រឹកថ្ងៃទី៤ ខែមិថុនា នៅរោងចក្រក្នុងតំបន់ Hapur រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ។
សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីមន្ត្រីប៉ូលិសក្នុងតំបន់លោក Surendra Singh ដែលបានឱ្យដឹងថា មានករណីផ្ទុះធុងចំហុយនៅរោងចក្រស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម Dhaulana មានចម្ងាយពីទីក្រុងញូវដេលី ប្រមាណ៦០គីឡូម៉ែត្រ។
សារព័ត៌មាន Hindustan Times បានផ្សាយថា ក្រៅពីអ្នកស្លាប់នៅមានមនុស្ស ១៩នាក់ផ្សេងទៀតរងរបួស ហើយអ្នកស្លាប់អាចនឹងកើនឡើងខ្ពស់ទៀត ដោយសារតែមានករណីរងរបួសធ្ងន់ជាច្រើន។
កាលពីខែមេសា ក៏មានករណីផ្ទុះកើតឡើងនៅរោងចក្រគីមី ក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌាបណ្តាលឱ្យមនុស្ស៦នាក់ស្លាប់៕ ដោយ៖ ធីរីណា
រូបថត ៖ PetroTimes