ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ នាំយកបង្គោលភ្លេីង៨ដេីម​ទៅបំពាក់នៅទីលានបាល់ទាត់សាលាតម្រង់ទិស​វិទ្យាល័យ​ ហ៊ុន​សែន​ ខ្លាកូន​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖​ នៅព្រឹកថ្ងៃអង្គារ ទី០៧​ ខែមិថុនា​ ឆ្នាំ​២០២២​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុហត្ថខេត្ត​បន្ទាយមានជ័យ​ និងមានការចូលរួមពីលោក​ ឈូ​ ប៊ុនរឿង​ ប្រធានមន្ទីរអប់រំយុវជន​ និងកីឡាខេត្ត​ លោក​ សុខ​ ចំណាន​ នាយកវិទ្យាល័យ​ ហ៊ុន​សែន​ ខ្លាកូន​ បានអញ្ជេីញ​ក្នុងពិធីក្រុងពាលី​លេីកបង្គោលភ្លេីងធំៗចំនួន០៨ដេីម​នៅទីលានបាល់ទាត់សាលាតម្រង់ទិស​វិទ្យាល័យ​ ហ៊ុន​សែន​ ខ្លាកូន​ ស្ថិតនៅភូមិខ្លាកូន​ថ្មី សង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ 

    ការបំពាក់បង្គោលភ្លេីងទាំង៨ដេីម​នៅទីលានបាល់ទាត់សាលាតម្រងទិស​នេះ​ ជាអំណោយរបស់លោក​ឧត្ដមសេនីយ៍​ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុហត្ថខេត្ត​ ដេីម្បីបង្កភាពងាយស្រួល​ពេលមានព្រឹត្តិការណ៍ប្រកួតកីឡាផ្សេងៗ​ នៅលេីទីលានបាល់ទាត់​ស្មៅធម្មជាតិមួយនេះ។ 

    លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ឱ្យដឹងថា ទីលានបាល់ទាត់សាលាតម្រង់ទិសនេះបានស្ថាបនាឡើងដោយលោកនាយឧត្តម​សេនីយ៍​ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទាំង២៥រាជធានី-ខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការហ្វឹកហាត់របស់កីឡាករសហព័ន្ធផងដែរ ៕

                               

ដោយ ៖ សហការី


ចែករំលែក៖