ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ថ្វាយព្រះពរដល់ម្ចាស់ ក្សត្រីយ៍អេលីហ្សាប៊ែតក្នុងពិធីបុណ្យជូប៊ីលី

ចែករំលែក៖

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី បានថ្វាយព្រះពរសព្វសាធុការដល់ម្ចាស់ក្សត្រីអេលីហ្សាប៊ែតនៃចក្រភពអង់គ្លេសក្នុងឱកាសដែលព្រះមហាក្សត្រីក្នុងអំណាច៧០ឆ្នាំ។

សូមបញ្ជាក់ថា, បើយោងតាម ក្នុងព្រះរាជរាជសារលិខិតថ្វាយព្រះពរឡាយព្រហស្ថលេខាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ គឺព្រះបាទបរមនាថ នរោត្តមសីហមុនី ទ្រង់មានរាជអង្កាចំពោះម្ចាស់ក្សត្រីអេលីហ្សាប៊ែតថា៖ «ក្នុងពេលដែលព្រះករុណា ទ្រង់កំពុងប្រារព្ធពិធីបុណ្យផ្លាទីនៀម ជូប៊ីលី គួបផ្សំនឹងថ្ងៃចម្រើនព្រះជន្មរបស់ព្រះអង្គ ទូលបង្គំមានសេចក្តីសោមនស្សរីករាយក្នុងការថ្វាយព្រះពរ និងអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង រួមជាមួយការប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុងរឿងជានិរន្តរ៍»។

ពិធីបុណ្យជូប៊ីលី គឺជាខួបពិសេសនៃព្រឹត្តិការណ៍មួយជាពិសេសការប្រារព្ធខួបម្ភៃប្រាំ ឬហាសិបឆ្នាំ ឬ៧០ឆ្នាំនៃរជ្ជកាល ឬសកម្មភាព។ នៅឆ្នាំ 2022 ព្រះមហាក្សត្រីយានីអេលីហ្សប៊ែត នឹងក្លាយជាព្រះមហាក្សត្រអង់គ្លេសដំបូងគេដែលប្រារព្ធពិធីជប់លៀងផ្លាទីនៀម ជូប៊ីលី បន្ទាប់ពីបានបម្រើការអស់រយៈពេល ៧០ឆ្នាំ ហើយព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី បានថ្វាយព្រះពរសព្វសាធុការដល់ម្ចាស់ក្សត្រីអេលីហ្សាប៊ែតនៃចក្រភពអង់គ្លេសក្នុងឱកាសដែលព្រះមហាក្សត្រីក្នុងអំណាច៧០ឆ្នាំ ៕

ដោយ ៖ សហការី


ចែករំលែក៖