ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សូមជម្រាបជូនលោក MOON KOOK នាយកក្រុមហ៊ុនខាងលើជ្រាបថា ការបង់អាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីចូលរួមចំណែកក្នុងថវិកា ជាតិ។
កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញលោកនាយកក្រុមហ៊ុនដើម្បីមកដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុន តាមរយះលិខិតអញ្ជើញ ជូនដល់អាសយដ្ឋានក្រុមហ៊ុនដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តលោក នាយកមិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។ អនុលោមតាមមាត្រា៩៥ (ថ្មី) ចំណុចទី ៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញលោកនាយក មកសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ ទូរស័ព្ទទំនាក់ទំនងលេខ ០១២ ៦១២ ១២០/ ០៩៧ ៩៧៨ ៩៧៩ មិនឲ្យលើសពី១៥ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងសារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។ ក្នុងករណីលោកនាយក មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះ អគ្គនាយកដ្ឋានពន្ធដារនឹងរក្សាសិទ្ធិអនុវត្តតាមផ្លូវច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ លោក MOON KOOK នាយកក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ។
សូមបញ្ជាក់ថា, លិខិតនេះត្រូវបានអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”ទទួលបាននៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ តាមរយៈផេកអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហោះជាផ្លូវការ៕
ដោយ ៖ សិលា