ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី០៩ ខែមិថុនា ឆ្នាំ២០២២នេះថា៖ នៅក្នុងចំណោមស្ថានីយ ដេប៉ូប្រេងឥន្ធនៈចំនួន ៣២ទីតាំង ស្ថិតក្នុងស្រុកចុងកាល់និងក្រុងសំរោង ស្រុករលាប្អៀនិងស្រុកបរិបូរណ៍ ស្រុកបារាយណ៍និងស្រុកសន្ទុក ស្រុកសង្កែនិងស្រុកមោងឬស្សី ភូមិសាស្រ្តខេត្តសៀមរាប និងរាជធានីភ្នំពេញ មន្ត្រី ក.ប.ប. សង្កេតឃើញថាភាពមិនអនុលោមក្នុងវិស័យប្រេងឥន្ធនៈហាក់មានការថយចុះ។
ជាមួយគ្នានោះ មន្ត្រី ក.ប.ប. ប្រចាំខេត្តឧត្តរមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តសៀមរាប និងរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យអនុលោមភាពជាក់ស្តែង នាថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២២នេះ មន្ត្រីជំនាញ បានរកឃើញភាពមិនអនុលោមលើដេប៉ូចំនួន ២ទីតាំង និងបានចាត់វិធានការទៅតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ចំពោះអំពើមិនសុចរិតនៅក្នុងធុរកិច្ចរបស់ម្ចាស់ដេប៉ូខាងលើ ដែលធ្វើឱ្យខាតប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។
យ៉ាងណាមិញ តាមលទ្ធផលនេះ មន្ត្រីជំនាញ អាចសង្កេតឃើញថាបទល្មើសក្នុងធុរកិច្ចប្រេងឥន្ធនៈហាក់មានការថមថយ ដែលឆ្លុះបញ្ចាំងអំពីការចូលរួមអនុវត្តច្បាប់របស់ធរុកិច្ចជន៕
ដោយ៖សហការី