ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺគ្រុនឈាមផ្ទុះឡើងយ៉ាងខ្លាំង ជុំវិញពិភពលោក

ចែករំលែក៖

ទ្វីបអាមេរិក និងអាស៊ី ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយជំងឺគ្រុនឈាមនៅក្នុងឆ្នាំ២០២២ ។ នាំមុខគេគឺប្រទេសប្រេស៊ីល ប៉េរូ វៀតណាម ឥណ្ឌូនេស៊ី និងកូឡំប៊ី។

បណ្តាញព័ត៌មាន CNN បានដកស្រង់ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី លោក Desmond Tan ដែលបានឱ្យដឹងថា ជំងឺគ្រុនឈាមបានកើតឡើង នៅក្នុងប្រទេស ហើយក៏ជាពេលវេលាដែលត្រូវខិតខំទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ។
សិង្ហបុរីមានពលរដ្ឋតែ៥,៧លាននាក់ប៉ុណ្ណោះ ប៉ុន្តែចំនួនអ្នកកើតជំងឺគ្រុនឈាមក្នុងឆ្នាំ២០២២ នៅក្នុងប្រទេសសិង្ហបុរី មានដល់ទៅជាង១១ពាន់នាក់ គឺកើនឡើងខ្ពស់ជាងកាលពីឆ្នាំ២០២១ដែលមានតែ ៥២៥៨នាក់ប៉ុណ្ណោះ។ នេះជាតួលេខរយៈពេល៥ខែដើមឆ្នាំ២០២២ ខណៈដែលរដូវជំងឺគ្រុនឈាមទើបតែចាប់ផ្តើមផ្ទុះខ្លាំងនៅក្នុងប្រទេសនេះ។
នៅក្នុងទ្វីបអាមេរិក ជំងឺគ្រុនឈាមកំពុងតែវាយលុក យ៉ាងខ្លាំងខុសប្រក្រតី។ ក្នុងរបាយការណ៍របស់អង្គការសុខភាពពិភពលោក នៅក្នុងទ្វីបអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២ មានករណីកើតជំងឺគ្រុនឈាមដល់ទៅ ជាង១,២លាននាក់ ក្នុងនោះមានអ្នកស្លាប់ដោយជំងឺគ្រុនឈាម៤២៦នាក់។
ប្រទេសដែលកើតជំងឺគ្រុនឈាមច្រើនជាងគេបំផុតគឺប្រទេសប្រេស៊ីល មានជាង១,១លាននាក់ ប្រទេសប៉េរូមានជាង៤៥ពាន់នាក់ កូឡំប៊ីមានជាង២១ពាន់នាក់ នីការ៉ាហ្គ័រមានជាង១២ពាន់នាក់ ។
នៅក្នុងតំបន់អាស៊ាន ប្រទេសវៀតណាម មានករណីជំងឺគ្រុនឈាមច្រើនជាងគេ ដោយមានដល់ទៅ២៥.៦៩៤នាក់ និងស្លាប់១៣នាក់។ ឥណ្ឌូនេស៊ីមានករណីកើតជំងឺគ្រុនឈាម ២២.៣៣១នាក់ ម៉ាឡេស៊ី ជាង១៣ពាន់នាក់…៕

ដោយ៖ ធីរីណា(រូបថត​ ៖ REUTERS)


ចែករំលែក៖