បណ្តាញព័ត៌មាន CCTV នៅថ្ងៃទី៩ខែមិថុនាបានប្រកាសថា យន្តហោះចម្បាំង J-7 របស់ចិនបានធ្លាក់នៅតំបន់ទីប្រជុំជន បណ្តាលឱ្យមនុស្សម្នាក់ស្លាប់និងពីរនាក់រងរបួស។
ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃទី៩ខែមិថុនា នៅតំបន់ប្រជុំជនស្ថិតនៅក្នុងទីក្រុង Xiangyang នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ក៏ម្នាក់ ដែរបានបាត់បង់ជីវិត។
ស្ថានីយទូរទស្សន៍ចិន CCTV បានរាយការណ៍ថា យន្តហោះចម្បាំងខាងលើប្រភេទ J-7 ស្ថិតក្នុងបេសកកម្មហ្វឹកហ្វឺន នៅខេត្ត Hubei ពេលដែលវាធ្លាក់បានបង្កឱ្យលំនៅឋានប៉ុន្មានខ្នងទទួលរងការខូចខាត។ ជនស៉ីវិលម្នាក់នៅកន្លែងកើតហេតុបានបាត់បង់ជីវិត និង២នាក់ផ្សេងទៀត បានរងរបួស។
សម្រាប់ពីឡុតវិញ គឺបានទទួលរងរបួសស្រាល ក្រោយចុចកៅអីផ្តាច់ចេញពីយន្តហោះចម្បាំងរបស់ខ្លួនដោយជោគជ័យ។ ទាំងពីឡុត និងជនស៉ីវិលដែលរងរបួស ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ។ ទន្ទឹមគ្នានេះ អាជ្ញាធរចិនកំពុងបើកការស៉ើបអង្កេតទៅលើ ករណីធ្លាក់យន្តហោះចម្បាំងនេះ៕ ដោយ៖ ធីរីណា
រូបថត ៖ South China Morning Post