ព័ត៌មានទាន់ហេតុការណ៍៖

ខ្ទីង (ឈ្មោះអង់គ្លេស៖ Gaur ឈ្មោះវិទ្យាសាស្រ្ត៖ Bos gaurus)

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​បានឱ្យដឹងនៅថ្ងៃ​ព្រហស្បតិ៍​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ ខ្ទីង (ឈ្មោះអង់គ្លេស៖ Gaur ឈ្មោះវិទ្យាសាស្រ្ត៖ Bos gaurus) ។ 

សត្វខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់ លាតសន្ធឹងរហូតដល់ពាក់កណ្តាលខ្នង ហើយជើងក្រោមទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ប្រផេះ។ វាអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកំពស់២០០០ម (តំបន់ខ្ពង់រាប និងជួរភ្នំក្រវាញ) នៅតំបន់ព្រៃស្រោង ព្រៃល្បោះ វាលស្មៅ និងអាចរស់នៅរយៈកំពស់ខ្ពស់ជាងសត្វទន្សោង។ 

អាហាររបស់វា គឺល្បះខ្ចីៗ ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ ខ្ទីងមានវត្តមាននៅតំបន់មួយចំនួននៃប្រទេសកម្ពុជាដូចជា ភូមិភាគឦសាន ភូមិភាគខាងជើង ខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) និងខេត្តកំពង់ស្ពឺ។ ខ្ទីងស្ថិតក្នុងប្រភេទមានដោយកម្រនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយរងគ្រោះថ្នាក់ (VU)៕

ដោយ​៖សហការី​


ចែករំលែក៖