ប្រទេសដាណឺម៉ាក៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅរសៀលថ្ងៃព្រហស្បតិ៍្តទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កិច្ចប្រជុំលើកទី១ របស់គណៈកម្មាការចំពោះកិច្ចនៃសម្ព័ន្ធសីតកម្ម និងការចូលរួមសន្និសីទពិភពលោកប្រចាំឆ្នាំលើកទី៧ ស្ដីពីប្រសិទ្ធភាពថាមពល ដែលបានប្រព្រឹត្ដទៅចាប់ពិថ្ងៃទី៧-៩ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុង Sondernorg ប្រទេសដាណឺម៉ាក សម្ព័ន្ធសីតកម្មនៃកម្មវិធីបរិស្ថានសហប្រជាជាតិ បានរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាការ ចំពោះកិច្ច នៃសម្ព័ន្ធ សីតកម្ម និងសន្និសីទពិភពលោក ប្រចាំឆ្នាំលើកទី៧ ស្ដីពីប្រសិទ្ធភាពថាមពល ក្រោមប្រធានបទ៖ សីតកម្មប្រកបដោយប្រសិទ្ធភាព និងមេត្រីភាព ក្នុងការដោះ ស្រាយបញ្ហា ថាមពល និងសន្តិសុខស្បៀង ក៏ដូចជាការកសាងសហគមន៍ដែលធន់នឹងអាកាសធាតុ។
ក្នុងសន្និសីទនេះ លោក កាន់ ផារិទ្ធ ឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសអង់គ្លេស អៀកឡង់ ហ្វាំងឡង់ ស៊ុយអែត ដាណឺម៉ាក និងណវ៉េ បានដឹកនាំប្រតិភូអញ្ជើញ ចូលរួមដោយ ផ្ទាល់នៅទីក្រុង Sondernorg ប្រទេសដាណឺម៉ាក ដើម្បីពិភាក្សាអំពីការរៀបចំផែនការសកម្មភាពការងារ និងផែនការថវិកា ឆ្នាំ២០២២-២០២៣ និងចែករំលែកអំពីបទពិសោធន៍របស់ប្រទេសដែលសម្រេចបាន យ៉ាងឆាប់រហ័ស និងចាត់វិធានការ នានា ដើម្បី ឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ ការបំពុល និងសម្រេចបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ។
ថ្លែងក្នុងសន្និសីទនោះ លោកឯកអគ្គរាជទូត បានលើកឡើងអំពីសារៈសំខាន់នៃ ផ្នែកសីតកម្មទៅលើវិស័យមួយចំនួនជាពិសេសវិស័យកសិកម្ម ក្នុងការរក្សាផលិតផលកសិកម្មឱ្យនៅស្រស់ និង មានគុណភាពល្អ និងវិស័យសុខាភិបាលក្នុងការថែរក្សាវ៉ាក់សាំងជាដើម។ ជាមួយនឹងតម្រូវការផ្នែកសីតកម្មនេះ ការបំភាយ ឧស្ម័នកាបូនិចចូលទៅក្នុងបរិយាកាសពីផ្នែកថាមពល ក៏ជាបញ្ហាមួយដែលត្រូវមានវិធានការ ទប់ស្កាត់ ជាចំាបាច់ផងដែរ។ ឆ្លើយតបនឹងបញ្ហាដែលកើតមានឡើងចំពោះផ្នែកសីតកម្ម រាជរដ្ឋាភិបាលកម្ពុជា ដែល មានក្រសួង បរិស្ថាន ជាសេនាធិការសហការជាមួយកម្មវិធីបរិស្ថានសហប្រជាជាតិ បានរៀបចំ ផែនការ សកម្មភាព សីតកម្ម ជាតិ (National Cooling Action Plan) និងការសិក្សាអំពី ដំណោះស្រាយ លើការបញ្ចេញ ឧស្ម័ន ចូលទៅក្នុងបរិយាកាសពីវិស័យសំណង់ផងដែរ។
ជាមួយគ្នានេះ ដំណោះស្រាយ លើការបង្កើត ស្តង់ដា ថាមពលអប្បរិមា (minimum energy performance standards) គឺជាដំណោះ ស្រាយ ផ្នែក បច្ចេកវិទ្យា លើច្រវ៉ាក់ ផលិតកម្មថាមពលកកើតឡើងវិញដែលមានប្រសិទ្ធភាព និងជា ហេដ្ឋា រចនា សម្ព័ន្ធបៃតងមួយ ការកំណត់កម្រិត កា រ ប្រើប្រាស់ ថាមពល សន្សំសំចៃថវិកា និងជួយក្នុងការកាត់ បន្ថយភាពក្រីក្រផងដែរ។
លើសពីនេះទៅទៀត លោកឯកអគ្គរាជទូត ក៏បានបញ្ជាក់ថាកម្ពុជា គឺជាប្រទេសដំបូងគេបង្អស់ ក្នុងតំបន់អាស៊ាន ដែលបានចូលរួមសហការជាមួយអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ ក្នុងការអនុវត្ដផែនការលុបបំបាត់ សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន ដែលការអនុវត្ដនេះបានបង្ហាញឱ្យឃើញពី ភាពជា អ្នកដឹកនាំរបស់ ប្រទេសកម្ពុជាក្នុងការចាត់វិធានការនានាដើម្បីឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុនិង សម្រេចឱ្យបាននូវសីតកម្មប្រកបដោយ ចីរភាពក្នុងឆ្នាំ២០៣០ ហើយជាលទ្ធផល ការបង្ហាញភាព ជាអ្នកដឹកនាំរបស់កម្ពុជា នឹងផ្ដល់ជាឱកាសមួយដើម្បីទាក់ទាញការគាំទ្របន្ថែមពីអ្នកជំនាញអន្តរជាតិ ស្ថាប័នពាក់ព័ន្ធជាតិ និងអន្ដរជាតិ រួមមានម្ចាស់ជំនួយ GCF, K-CEP, IFC, ចក្រភពអង់គ្លេស និងរដ្ឋាភិបាលបារាំងជាដើម៕
ដោយ៖សហការី